Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ចាស់​ជា​ប្រភព​ទុន ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​ជួយ​បណ្តុះបណ្តាល មនុស្ស​ជំនាន់​ក្រោយ​

spot_img

​​ភ្នំពេញ ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា មនុស្ស​ចាស់​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​ប្រមុខ​រាជរដ្ឋាភិបាល រហូត​មាន​ការជួយ​ឧបត្ថម​ជាច្រើន​រួមជាមួយ​នឹង​ការពិនិត្យ​ព្យាបាល ដោយ​មិន​យកប្រាក់​។ មនុស្ស​ចាស់​បាន​ពន្យល់​ទុក​នូវ​គុណ​បំណាច់​ជាច្រើន​ជូន​ជាតិ​មាតុភូមិ និង​ចូលរួម អភិវឌ្ឍន៍ ឈាន​ដល់​ការរីកចម្រើន ដែល​នេះ​ហើយ​ជា​ស្នាដៃ​ដ៏​ធំធេង​សម្រាប់​ក្មេង​ជំនន់​ក្រោយ​។​

​នា​រសៀល​ថ្ងៃ​អង្គារ ទី​២ ខែតុលា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​អបអរសាទរ សំណេះសំណាល ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១ តុលា ឆ្នាំ​២០១៨ រាជធានី​ភ្នំពេញ ក្រោម​អធិបតី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា “​មនុស្ស​ចាស់ ទោះ​បី​ពួក​គាត់​បាន​ក្លាយជា​និវត្តជន​ក៏ដោយ ប៉ុន្តែ​ពួកគាត់​នៅតែ​មាន​សមត្ថភាព និង​ជា​ប្រភព​ទុន​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ជួយ​បណ្តុះបណ្តាល​មនុស្ស​ជំនាន់​ក្រោយ ដែល​ក្មេង​ខ្លះ​មិន​អាច​អនុវត្ត​ការងារ​បាន​ដូច​មនុស្ស​ចាស់​នោះ​ទេ​”​។ កត្តា​ទាំងអស់​នេះ​ហើយ ដែល​រដ្ឋបាល​រាជធានី ភ្នំពេញ​ត្រូវតែ​យកចិត្តទុកដាក់​ដល់​ពួកគាត់ ពិសេស​គឺ​ផ្តល់​សេវា​សុខភាព​ដោយ​ឥតគិតថ្លៃ និង​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី ត្រូវតែ​យកចិត្តទុកដាក់​ដល់​ម​នុស្ស​ចាស់ ពិសេស​សមាជិក​របស់​សមាគម​មនុស្ស​ចាស់ ដែល​រដ្ឋបាល​រាជធានី បាន​បង្កើត​សមាគម​រួចមក​ហើយ​នៅ​តាម​សង្កាត់​នីមួយៗ​។​

​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា តាម​ស្ថិតិ ឆ្នាំ​២០១៧ មនុស្ស​វ័យចាស់​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​អាយុ​៦១​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​១៣៣.៣៦៣​នាក់​។ លោកស្រី បាន​ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ជា​អាទិភាព ឲ្យ​មន្ត្រី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី ដាក់​បញ្ជូល​កម្មវិធី និង​គ្រប់គ្រង​សមាគម​មនុស្ស​ចាស់ ទៅ​ក្នុង​កម្មវិធី​ប្រជុំ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​សង្កាត់ ក្នុង​រាជធានី បន្ត​អនុវត្ត ចងក្រង​ពង្រឹង​និង​ពង្រីក​ជួយ​ដល់​សមាជិកសមាគម​មនុស្ស ដែល​បច្ចុប្បន្ន​មាន​ចំនួន​សមាជិក​សរុប​២០.១៦២​នាក់ ក្នុងនោះ​មាន​ស្ត្រី​១១.៥៧៤​នាក់​។​

​លោកស្រី មុំ ចាន់​ដា​នី មានប្រសាសន៍​ទៀត​ថា បញ្ហា​ចម្បង​របស់​មនុស្ស​ចាស់ មាន​បញ្ហា​ប្រឈមមុខ​នោះ គឺ​សុខភាព ស្មារតី​ចងចាំ​ទន់ខ្សោយ ឱកាស​រក​ប្រាក់​ចំណូល​តិច​តូច ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ជាពិសេស ត្រូវ​ទទួលខុសត្រូវ ក្នុងការ​មើលថែ​ផ្ទះសម្បែង និង​មើលថែ​កូន​ចៅ​។ មនុស្ស​វ័យចាស់​មួយចំនួនទៀត ដោយសារ​តែ​ស្ថានភាព​ទីទ័លក្រ ចេញ​ទៅ​ស្វែងរក​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ និង​មនុស្ស​វ័យចាស់​មួយចំនួន​តូច ត្រូវបាន​កូនៗ​បោះបង់ចោល ដោយ​កូន​ពួកគាត់​ត្រូវ​បង្ខំចិត្ត ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ឬ​ចាកចេញ​ពី​ផ្ទះសម្បែង​យូរ ដោយ​ទុកឲ្យ​មនុស្ស​ចាស់​មើល​ថែ​ចៅៗ និង​ស្វែងរក​ថវិកា សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×