Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​ក្រឡាហោម លើកទឹកចិត្ត​កងកម្លាំង​នគរបាល បង្ក្រាបបាន​ក្រុម​ប្រដាប់អាវុធ អនាធិបតេយ្យ ដោយ​ផ្តល់​ប្រាក់ ៥​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ជា​ប្រធាន គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត នៅ​ថ្ងៃ​ទី ២​ខែតុលា​ឆ្នាំ ២០១៨​នេះ បាន​ផ្តល់​ទឹកប្រាក់ ៥០.០០០​ដុល្លារ ដល់​កងកម្លាំង​នគរបាល​​ជា​ការលើក​ទឹក​ចិត្ត ចំពោះ​ការបង្ក្រាប​ក្រុម​ប្រដាប់អាវុធ អនាធិបតេយ្យ នា​ពេល​ថ្មីៗ​ក​នេះ ។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កងកម្លាំង​នគរបាលជាតិ​បាន​ស្រាវជ្រាវ និង ធ្វើការ​ចាប់ខ្លួន សកម្មជន និង មេខ្លោង​ចលនា​ប្រដាប់​អាវុ​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​ចំនួន​៩​នាក់ ដោយ​រឹបអូស​អាវុធ​វែង​៣០​ដើម អាវុធ​ខ្លី​មួយ​ដើម និង ឧបករណ៍​សម្ភារៈ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួនទៀត ។ លទ្ធផល​នេះ​គឺ បាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ ​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខេត្ត​កំពត​ ​និង​កម្លាំង​នគរបាល​ខេត្ត​ពោធិ៍សាត់ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ ​និង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​របស់​ព្រះរាជ​អា​ព្រះរាជអាជ្ញា​រាជធានី​-​ខេត្ត​ទាំង​៣​។ នេះ​គឺជា​ក្រុម​ប្រដាប់អាវុធ​អាណាធិបតេយ្យ​ ​ដែល​ត្រូវ​បាន​បង្ក្រាប​បន្ទាប់ពី​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ។​

​សូម​រំលឹក​ថា ក្នុងនាម​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត សម្តេច​ក្រឡាហោម ស ខេង តែងតែ​លើក​ទឹកចិត្ត និង​​ថ្លែងអំណរគុណ ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ​បាន​យ៉ាង​ល្អប្រសើរ​ ​នៅក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សុវត្ថិភាព គ្មាន​អំពើហិង្សា ។​

​ជាមួយគ្នា​នេះ​សម្តេច​ក្រឡាហោម ធ្លាប់​បាន​បញ្ជាក់​អះអាង​ដែរ​ថា ការសម្រេចបាន​នូវ​ជោគជ័យ​ក្នុង​ភារកិច្ច​ដ៏​ថ្លៃថ្លា​នេះ​ ​ក៏​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​ចំណែក​យ៉ាង សំខាន់​ពី​ប្រជា​ពលរដ្ឋ​គ្រប់រូប និង​គ្រប់​គណបក្ស​នយោបាយ​ ​ដែល​បាន​បង្ហាញ​ពី​ភាព​ចាស់ទុំ​ខាង​នយោបាយ និង​ភាពសុខដុមរមនា​ក្នុងសង្គម ព្រមទាំង កិត្យានុភាព​ជាតិ​ខ្មែរ​ទាំងមូល​​ទៅដល់​សកលលោក បាន​ឃើញ​ច្បាស់​នូវ​សមិទ្ធផល និង​ផ្លែផ្កា​នៃ​ការអនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​​ពហុបក្ស​នៅ​កម្ពុជា ។​

​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់ថា ​​មេខ្លោង​របស់​ក្រុម​ជួញដូរ​អាវុធ​ខុសច្បាប់​ទាំង​៨​នាក់ ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ បង្ក​អសន្ដិសុខ​​និង​ឈាន​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ របស់​កម្ពុជា​នោះ​ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​តុលា​នេះ​​នៅក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ​។​

​អ្នកនាំពាក្យ​រូប​នេះ​បានបញ្ជាក់​ថា បុរស​ជនសង្ស័យ​ជា​មេខ្លោង ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​មានឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី (BDIN THORNGDI) ​ហៅ ដួង ហៅ ក្រូច ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ព្រះវិហារ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​ក្នុង​ពេល​បើក​ប្រតិបត្តិ​ការចាប់ខ្លួន ជនសង្ស័យ​ខាងលើ​នេះ​ដែល​រួម​មាន​អាវុធ​២​ដើម (​ខ្លី​០១​ដើម វែង​០១​ដើម​) គ្រឿង​ផ្ទុះ​ ​និង​សារធាតុ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួន​។ ជនសង្ស័យ និង​វត្ថុតាង​កំពុង​ត្រូវបាន​បញ្ជូន​ពី​ខេត្ត​ព្រះវិហារ មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​ឃុំខ្លួន​ដាក់​​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១​តុលា ក្រោម​បទ​ចោទប្រកាន់​ពី​ការជួញដូរ​អាវុធ​ខុសច្បាប់​។​ ​សម្រាប់​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាំង​៨​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​រាយ​ការណ៍​ថា បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ​ដោយ​ចាប់​ផ្ដើមដំបូង​ចុះបង្ក្រាប​នៅ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ របស់​កម្លាំង​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ​សហការ​ជាមួយ​ប៉ុស្ដិ៍នគរបាល ដោយ​មាន​ការឃាត់ខ្លួន​ជនសង្ស័យ​មួយចំនួន និង​អាវុធ​ប្រភេទ AK ស្វាយ​បត់ ចំនួន​២៥​ដើម​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×