Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ផ្លាស់ប្តូរ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​

spot_img

​តាម​បញ្ជីរាយនាម​សមាជិក​រដ្ឋាភិបាល​ថ្មី ត្រូវបាន​ប្រកាស​ដោយ​នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ក្រសួង​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល​ពុំមាន​ការប្រែប្រួល​អ្វី​ទេ ដើម្បី​ធានា​ស្ថិរភាព​ក្នុងការ​អនុវត្ត​បណ្ដា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ប៉ុន្តែ​លោក Itsunori Onodera ដែល​រ៉ាប់រង​តួនាទី​រដ្ឋមន្ត្រី​ការពារជាតិ ពី​ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​ជំនួស​ដោយ​លោក Takeshi Iwaya អាយុ​៦១​ឆ្នាំ ជា​ឥស្សរជន​ន​យ​បាយ​ជើងចាស់​ធ្លាប់​កាន់តំណែង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស ក្រសួងការពារជាតិ​។

​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe

​លោក Iwaya ត្រូវ​បានទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ក្នុងស្ថានភាព​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ គំរាមកំហែង​ពី​កូរ៉េខាងជើង ក៏ដូចជា​ការពង្រីក​ក​ម្លាំ​ង​យោធា​របស់​ចិន​។​

​លោក​Takeshi Iwaya

​នៅមាន​រដ្ឋមន្ត្រីក្រសួង​កសាង​មូលដ្ឋាន​ត្រូវបាន​ផ្លាស់ប្តូរ​ថ្មី ហើយ​អ្នកស្រី Satsuki Katayama បាន​ក្លាយជា​រដ្ឋមន្ត្រី ហើយក៏​ជា​សមាជិក​ស្រី្ត​តែមួយគត់​របស់​គណៈរ​ដ្ឋ​មន្ត្រី​លើក​នេះ​។​

អ្នក​ស្រី Satsuki Katayama

​​គួររំលឹកថា ការកែទម្រង់​នេះ​ប្រព្រឹត្តទៅ​មិនយូរប៉ុន្មាន​បន្ទាប់ពី​លោក Shinzo Abe បាន​ជាប់ឆ្នោត​សាជាថ្មី​ក្នុងនាម​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​(LPD) កំពុងកាន់​អំណាច ហើយ​លោក​ក៏​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ​នៅ​ជប៉ុន​៕
​លី​សា​

spot_img
×