កម្ពុជា ស្វាគមន៍សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធទិន្នន័យពលរដ្ឋកម្ពុជា ដែលកំពុងបាត់បង់ផ្ទះសម្បែងដីធ្លី ដោយសារទង្វើខុសច្បាប់របស់យោធាថៃ។កម្ពុជា ស្វាគមន៍អង្គការ ស្ថាប័នឯករាជ្យនានាផ្ទៀងផ្ទាត់លើរបាយការណ៍នេះ។នេះបើតាមសេចក្តីថ្លងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
ឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់លោក ថូម៉ាស អ៊ែនឌ្រូស (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនដូចខាងក្រោម៖
កម្ពុជាកត់សម្គាល់អំពី «សេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្ម របស់លោក ថូម៉ាស អ៊ែនឌ្រូស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់លោកនៅកម្ពុជា និងសូមស្វាគមន៍ចំពោះបេសកកម្មលើកដំបូងរបស់លោក ដែលប្រព្រឹត្តទៅ ក្រោមអាណត្តិការងារនេះ។
អនុលោមតាមកាតព្វកិច្ច និងការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួនចំពោះសិទ្ធិមនុស្ស ក្រោមសន្ធិសញ្ញ សិទ្ធិមនុស្សសំខាន់ៗ ដែលកម្ពុជាបានផ្តល់សច្ចាប័ន កម្ពុជាបានអនុញ្ញាតជូនអ្នករាយការណ៍ពិសេស អញ្ជើញ ចូលពិនិត្យដោយសេរី ទៅកាន់ទីតាំងឃុំឃាំង ជំរំជនភៀសសឹក និងតំបន់ព្រំដែន ព្រមទាំងបានសម្របសម្រួល ឱ្យមានជំនួបជាមួយមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបង្កបរិយាកាសល្អ ក្នុងការប្រាស្រ័យទាក់ទងដោយ ឯករាជ្យរបស់លោកជាមួយសង្គមស៊ីវិល និងសកម្មជននានា។ កិច្ចសហការជាបន្តបន្ទាប់នេះ កើតចេញពីទំនុក ចិត្តរបស់កម្ពុជាចំពោះយន្តការដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងចំពោះវិជ្ជាជីវៈរបស់អ្នករាយ ការណ៍ពិសេស នៅក្នុងការពិនិត្យដោយឯករាជ្យ ដោយផ្អែកលើការពិតជាក់ស្ដែង។
ចំពោះបញ្ហាជាក់ស្ដែងនៃស្ថានភាពព្រំដែន កម្ពុជាកត់សម្គាល់ឃើញថា តួលេខនៃពលរដ្ឋភៀសសឹក និងពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញ ដែលរំលេចនៅក្នុងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស
ដោយបង្ហាញថាជនស៊ីវិលកម្ពុជាប្រមាណ៦៥ម៉ឺននាក់បានភៀសសឹកនៅតាមតំបន់ព្រំដែននាចុងឆ្នាំមុន ។
ហើយក្នុងនោះជាង២ម៉ឺននាក់កំពុងបន្តភៀសសឹកនៅឡើយនោះ គឺស្របគ្នានឹងតួលេខដែលចងក្រងឡើង
តាមរយៈវត្តមាននៅនឹងកន្លែងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអង្គការមនុស្សធម៌នានា ដែល កំពុងធ្វើប្រតិបត្តិការនៅតំបន់ព្រំដែន រួមទាំងកម្មវិធីផ្ដល់អាហារ និងជម្រក ដែលកំពុងដំណើរការបច្ចុប្បន្ន។
កម្ពុជាកត់សម្គាល់បន្ថែមទៀតថា ទោះបីជាសេចក្ដីថ្លែងការណ៍ជាសាធារណៈនាពេលថ្មីៗនេះរបស់ ក៏សេចក្តីថ្លែងការណ៍ទាំងនោះបានបញ្ជាក់ថាអាជ្ញាធរថៃ បានជំទាស់នឹងតួលេខដ៏ច្បាស់លាស់នេះ ពិតជាមានជនស៊ីវិលកម្ពុជាជាច្រើនបានភៀសសឹកមែន ហើយនៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង
របស់ពួកគេវិញបានឡើយ ដោយសារតែការកាន់កាប់ដោយខុសច្បាប់របស់ថៃលើដែនដីកម្ពុជា។ កម្ពុជាសូម ស្វាគមន៍ចំពោះការបន្តផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីស្ថានភាពនេះពីសំណាក់ភ្នាក់ងារពាក់ព័ន្ធ បេសកកម្មការទូតនានា ហើយត្រៀមខ្លួនជាស្រេចកាន់តំបន់រងផលប៉ះពាល់ទាំងនោះ។
ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចបន្ថែមទៀត ទៅចំពោះសិទ្ធិក្នុងការវិលត្រឡប់ទៅផ្ទះសម្បែងវិញ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួន ចំពោះសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ត្រង់ចំណុចទី៤ នៃសេចក្ដីប្រកាសរួមនេះ កម្ពុជា នឹងថៃឯកភាពអនុញ្ញាតឱ្យជនស៊ីវិលនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និង ប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ឱ្យបានកាន់តែឆាប់បំផុត ដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ កម្ពុជាអំពាវនាវឱ្យអនុវត្តជាបន្ទាន់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារ ទាំងស្រុងនៃការឯកភាពគ្នានេះ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដែលបង្កើតឡើងសម្រាប់គោលបំណង នេះ ជាពិសេសការចាប់ផ្តើមឡើងវិញឱ្យបានឆាប់បំផុតនៃការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីឱ្យជនភៀសសឹកគ្រប់រូប អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ។
កម្ពុជានឹងបន្តចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើគ្រប់បញ្ហា ដែលលើក ឡើងដោយអ្នករាយការណ៍ពិសេស និងទន្ទឹងរង់ចាំនូវកិច្ចពិភាក្សាពេញលេញ និងប្រកបដោយស្ថាបនាអំពី ស្ថានភាពនេះ នៅក្នុងសម័យប្រជុំនាពេលខាងមុខរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប.។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ទាំង អស់ ដែលកើតចេញពីស្ថានភាពព្រំដែននេះ តាមមធ្យោបាយសន្តិភាព ការសន្ទនា និងការគោរពសន្ធិសញ្ញ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងច្បាប់អន្តរជាតិ ព្រមទាំងក្នុងការអនុវត្តពេញលេញនៃការប្តេជ្ញាចិត្ត ដែលរាជរដ្ឋាភិបាលទាំងពីរបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ៕រក្សាសិទ្ធិដោយ៖សុទ្ធលី





