Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល ត្រូវ​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ៣០​ថ្ងៃ ក្រោយ​ទទួល​ការតែងតាំង​

spot_img

​ភ្នំពេញ​ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា រាល់​ការទទួល​ការតែងតាំង​ជា​លើក​ទី​១ ជា​សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល ត្រូវ​អនុវត្ត​របប​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ជា​លើកដំបូង ៣០​ថ្ងៃ យ៉ាងយូរ ក្រោយ​ទទួល​ការតែងតាំង​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​នូវ​សំណួ ចម្លើយ​ជំវិញ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល ណា​ដេល​បាន​ចប់​អាណត្តិ ហើយ​មិន​មាន​ស្ថិតនៅ​ក្នុង​មុខងារ ឋានៈ ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ​ទេ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​ចុងក្រោយ​របស់​ខ្លួន ៣០​ថ្ងៃ យ៉ាងយូរ​ក្រោយ​ចប់​អាណត្តិ​។ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល អាច​ត្រូវ​ធ្វើ​នៅ​ខែ​មករា ឆ្នាំ​២០១៩(​សម្រាប់​អ្នក​ប្រកាស​លើក​ចុងក្រោយ​នៅ​ឆ្នាំ​២០១៧) ឬ​នៅ​ខែ​មករា ឆ្នាំ​២០២០ (​សម្រាប់​អ្នក​ប្រកាស​លើក​ចុងក្រោយ​ឆ្នាំ​២០១៨)​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បន្ថែមថា ក្រៅ​ពី​សមាជិក​រដ្ឋសភា និង​សមាជិក​រាជរដ្ឋាភិបាល សម្រាប់​ឥស្សរជន និង​មន្ត្រី​ដែល​តែងតាំង​ជា​លើកដំបូង ដោយ​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ គឺ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ៣០​ថ្ងៃ យ៉ាងយូរ ក្រោយ​ពី​ការ​តែង​តាំង​៕ ​ដោយ​៖​កូឡាប​

spot_img
×