សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចូលរួមទស្សនាការចេញហ្វឹកហ្វឺនលើកដំបូងរបស់នាវា FRIGATE លេខ៦២២ «កោះកុងសែនជ័យ» នៅក្នុងដែនសមុទ្រកម្ពុជាខេត្តព្រះសីហនុ ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ។
ការចេញហ្វឹកហ្វឺននេះ គឺជាសកម្មភាពមួយក្នុងការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងទ័ពជើងទឹកកម្ពុជា ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៅដែនសមុទ្រកម្ពុជា។
សូមបញ្ជាក់ថា កោះកុងសែនជ័យ ជានាវាចម្បាំងរបស់កម្ពុជា ផ្តល់ជូនដោយរដ្ឋាភិបាលចិន។ នាវានេះ បាននាំមកដល់កម្ពុជា នៅកំលុងខែមេសា ឆ្នាំ២០២៦នេះ។
ការចេញហ្វឹកហ្វឺននេះ គឺជាសកម្មភាពដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងទ័ពជើងទឹកកម្ពុជា ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៅដែនសមុទ្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
តាមរយៈលំហាត់ហ្វឹកហ្វឺននេះ កងទ័ពជើងទឹកកម្ពុជានឹងទទួលបាននូវបទពិសោធន៍ថ្មីៗ និងបង្កើនជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវាទំនើបនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ នេះក៏ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពាក់សម្ភារៈការពារជាតិទំនើបៗ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសជាតិ៕៕រក្សាសិទ្ធិដោយ៖សុទ្ធលី






























