Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​តាម​ច្បាប់ ចំពោះ​ជន​ឆ្លៀតឱកាស ដើរ​សន្យា​រត់​ការប្រឡង​ចូល​ចូល​គ្រូបង្រៀន​គ្រប់​កម្រិត​

spot_img

​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា នា​ពេល​ថ្មីៗ​នេះ​នេះ មាន​ការលេចឮ​ព័ត៌មាន​ថា មាន​ករណី​បុគ្គល​មួយចំនួន បាន​ដើរ​សន្យា ជួយ​ដល់​បេក្ខជន​ប្រឡង ជ្រើសរើស​ធ្វើជា​គ្រូ​បង្រៀន​គ្រប់​កម្រិត ឲ្យបាន​ប្រឡង​ជាប់ ដោយ​ថ្នូរ​នឹង​ថវិកា​មួយចំនួន​។​

សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​អប់រំ​យុវជន និង​កីឡា សូម​ធ្វើ​ការបញ្ជាក់​ដាច់អហង្កា​រ​ថា ដំណើរ​ការប្រឡង​ជ្រើសរើស គ្រូ​បង្រៀន​គ្រប់​កម្រិត នឹង​ប្រព្រឹត្តទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។ ក្រសួង​អប់រំ ព្រមាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ តាមច្បាប់ ចំពោះ​ជន​ឆ្លៀត​ឱកាស​ទាំងឡាយណា ដែល​ដើរ​សន្យា​រត់​ការ​ឲ្យ​ប្រឡង​ចូល​គ្រូបង្រៀន​។​

​ជាមួយគ្នានេះ ក្រសួង​អប់រំ សូម​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល និង​បេក្ខជន​ទាំងអស់ កុំ​ចាញ់បោក​ពាក្យភូតកុហក​របស់ ជន​ឆ្លៀត​ឱកាស​ណាមួយ ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា និង​ទ្រព្យសម្បត្តិ​ជា​អាសា​របង់ និង​សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ខិតខំ​បញ្ចេញ​សមត្ថភាព និង​គោរព​តាម​បទប្បញ្ញតិ​នានា ក្នុង​ដំណើរការ​ប្រឡង​ជ្រើសរើស​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​នូវ​បាតុភាព​មិន​ប្រក្រតី និង​ចាត់វិធានការ​ទាន់ពេល​វេលា ចំពោះ​ជន​ឆ្លៀត​ឱកាស​ណាមួយ​នោះ ក្រសួង​ស្នើសុំ​កិច្ចសហការ មេត្តា​ផ្តល់​ព័ត៌មាន​និង​អត្តសញ្ញាណ ជន​ប្រព្រឹត្ត​កំហុស​ទាំងនោះ មក​ក្រសួង​តាម​គ្រប់​មធ្យោបាយ ដោយ​ក្រសួង​ធានា​ការសម្ងាត់​ក្នុង​ការផ្តល់​ព័ត៌មាន​។ ក្រសួង​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​ជន​នោះ ឲ្យមក​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×