Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នឹង​ជំរុញ​ការវិនិយោគ​អាមេរិក​បន្ថែមទៀត មក​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​អះអាង​ថា​៖ ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា នេះ​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​(​ដៃគូ​អាស៊ាន​) និង​សហរដ្ឋអាមេរិក និង​ដើម្បី​ជំរុញ​ការ វិនិយោគ​អាមេរិក​បន្ថែមទៀត​មក​កម្ពុជា​។ នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា ការងារ​ជាមួយ​គណៈប្រតិភូ មក​ពី​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​។​

​ក្រុម​គណៈប្រតិភូ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក Michael W. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជា​ប្រធាន​គ្រប់គ្រង​ថ្នាក់​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច ដោយ​មាន​ការ​អមដំណើរ​ពី​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​មក​ពី​ក្រុមហ៊ុន អាមេរិក​ជាច្រើនរូប​ទៀត​ដូចជា​៖ ក្រុមហ៊ុន​AstraZeneca ក្រុមហ៊ុន​Chevron ក្រុមហ៊ុន​Coca-Cola ក្រុមហ៊ុន​Dupont ក្រុមហ៊ុន​Ford ក្រុមហ៊ុន​Herbalife ក្រុមហ៊ុន​Mastercard ក្រុមហ៊ុន RMA Group និង​ក្រុមហ៊ុន Visa ។​

​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន គឺជា​អង្គការ​តស៊ូ​មតិ​មួយ​សម្រាប់​សាជីវកម្ម​អាមេរិក ដែល​ធ្វើ​ប្រតិបត្តិ ការ​នៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​។ ក្រុមប្រឹក្សា​នេះ​ដើរតួ​ជា​សំឡេង​មួយ​នៃ​វិស័យ ឯកជន​របស់​សហរដ្ឋអាមេរិក ក្នុង​ការលើកកម្ពស់​ទំ​នាក់​ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទៅវិញទៅមក រវាង​សហរដ្ឋអាមេរិក និង​អាស៊ី​អាគ្នេយ៍​។​

​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​អះអាង​ថា​៖ ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា នេះ​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​(​ដៃគូ​អាស៊ាន​) និង​សហរដ្ឋអាមេរិក និង​ដើម្បី​ជំរុញ​ការ វិនិយោគ​អាមេរិក​បន្ថែមទៀត​មក​កម្ពុជា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ផែនការ និង​គម្រោង​កំពុង​ដំណើរការ​បន្ត ដែល ពាក់ព័ន្ធ​នឹង​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ផ្លូវ​ជាតិ​របស់​កម្ពុជា ការពង្រីក​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ និង​គោលដៅ​ផែនការ​រយៈពេល​១០០​ថ្ងៃ​នៃ​អាណត្តិ​ទី​ប្រាំមួយ​។ ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ​អំពី​ក្រុមប្រឹក្សា​ភស្ដុភារ​កម្ម​ជាតិ និង​ផែន​ការមេ​ជាតិ​ភស្ដុភា​រកម្ម ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ឈានមុខ​គេ​ប្រចាំ​តំបន់​អាស៊ាន​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​គំនិត​ផ្តួចផ្តើម កំណែទម្រង់​បច្ចុប្បន្ន របស់​ក្រសួង​ប្រកបដោយ​ជោគជ័យ ដែល​ក្នុងនោះ​រួមមាន​៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ការចេញ​បណ្ណ​បើកបរ ការ ប្រឡង​យក​បណ្ណ​បើកបរ និង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​តំណាង​មកពី​ក្រុមហ៊ុន​Visa និង​ក្រុមហ៊ុន MasterCard ដោយ​សង្ឃឹមថា កាត​ឥណទាន​របស់​ក្រុមហ៊ុន​ទាំង​នេះ អាច​ផ្តល់​ជម្រើស​ជាច្រើន​ថែម ទៀត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា សម្រាប់​ការទូទាត់​តាម​អន​ឡា​ញ ដែល​ជា​មធ្យោបាយ​មួយ​ក្នុងការ​ធ្វើ​ទំនើប កម្ម​សេវា​ដឹកជញ្ជូន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក​ទេសរដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​កាត​ឥណ​ទាន ទាំងនេះ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង ដើម្បី​ស្វែងយល់​ពី​ឱកាស ទូទាត់​តាម អន​ឡាញ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×