Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ចេញ​ផែនការ​ផ្តោត​សំខាន់​៦​ចំណុច ដើម្បី​ជំរុញ និង​លើកកម្ពស់​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ចេញ​សេចក្តីណែនាំ​មួយ ដោយ​ដាក់​ចេញ​ផែនការ​ផ្តោត​សំខាន់​៦​ចំណុច​​ដើម្បី​ជំរុញ និង​លើកកម្ពស់​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា ឆ្នាំ​២០១៩-២០២៣​។​

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា ផែនកា​រទាំង​៦​ចំណុច​នោះ រួមមាន​ដូចជា​៖ ទី​១៖ ការអភិវឌ្ឍ​គោលដៅ​​ផលិតផល​ទេសចរណ៍​ម្ហូបអាហារ ទី​២៖ ស្តង់ដារ​គុណភាព​សេវាកម្ម​ម្ហូបអាហារ​ទេសចរណ៍​, ទី​៣៖ ការផ្សព្វផ្សាយ​, ទី​៤៖ ​ចលនា​ប្រឡងប្រណាំង​, ទី​៥៖ ពិព័រណ៍​ម្ហូបអាហារ និង​ទី​៦ ការរៀបចំ​សណ្តាប់ធ្នាប់​តូប​លក់​អាហារ​នៅតាម​ដងផ្លូវ street food ។​

​សូមបញ្ជាក់​ថា វិស័យ​ម្ហូបអាហារ គឺ​ជា​ផលិតផល​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ និង​ជា​សក្តានុពល​ទេសចរណ៍​ ​សម្រាប់​វិស័យ​ទេសចរណ៍​​​កម្ពុជា នឹង​គាំទ្រ​ដល់​ការសម្រេច​បាន​តាម​ចក្ខុវិស័យ ទាក់ទាញ​ទេសចរ​ឱ្យបាន ១០​លាន​នាក់ នៅ​ឆ្នាំ​២០២៥ ​និង​១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីណែនាំ​ដែល​ចេញ​ដោយ លោក រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​៖

spot_img
×