Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ព្រែក​ព្នៅ សុំ​អោយ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ព្រែក​ព្នៅ​

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់​នៅ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ស្នើសុំ​អោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​ទប់ស្កាត់​លើ​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង​បងតូច​បងធំ ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដាក់ស៊ឺ​ម៉ាំងឮ​ខ្លាំងៗ ដែល​បាន​នឹង​កំពុង​រីកដុះដាល​យ៉ាងខ្លាំង​នៅក្នុង​ភូមិដ្ឋាន​របស់​ពួកគាត់​និង​សុំអោយ​មាន​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ព្រែក​ព្នៅ ខណៈ​ដែល​ផ្សារ​នេះ ប​ង្ល​អោយមាន​ការកកស្ទះ​ចរាច​រណ៍​រាល់​ថ្ងៃ​នោះ​។

​​ការស្នើសុំ​អោយ​ជួយ​អន្តរា​គម​ពី​សំណាក់​ប្រជាពលរដ្ឋ បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី កាលពី​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា នៅក្នុង​បរិវេន​ភ្នំ​រាប សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ច្បារអំពៅ ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​នួន ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ និង លោករ​ស់ សុផាន់ ប្រធាន​ការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ព្រមទាំង​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ផង​ដែរ​។​

ក្នុង​វេទិកា​នេះ​ប្រជាពលរដ្ឋ​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ជាច្រើន ក្នុងនោះ​មាន​ទាំង​បញ្ហា​សំរាម យក​មិន​ទាន់​អស់​នៅ​សង្កាត់​គោក​រកា បញ្ហា​ផ្លូវ​រាល់ថ្ងៃ​នេះ​ពិបាក​ក្នុង​ធ្វើដំណើរ​ពិសេស​ក្មេងៗ​សិស្ស​សាលា​ទៅ​រៀន ទៅ​មន្ទីរពេទ្យ​ជាដើម ។​ការសុំ​ធ្វើ​បណ្តាញ​លូ នៅ​ភូមិ​ពញ្ញា​ពន់ ។ បញ្ហា​ឡាន​ដឹក​ដី​ដូច​ហែល​កឋិន កាត់​ទីតាំង​រមណីដ្ឋាន​ភ្នំ​រាប បណ្តាល​អោយ​មាន​ធូលី​ដី​ហុយ​យ៉ាង​ខ្លាំង​ចូល​ម្ហូមអាហារ​ភ្ញៀវ​ដែល​មក​ដើរ​លេង​នៅ​ភ្នំ​រាប​នេះ ហូប​មិន​កើត និង​ម្យ៉ាងទៀត​ធ្វើអោយ​ផ្លូវ​ខូច​ថែមទៀត​នោះ ។ ការស្នើសុំ​អោយ​ជួយ​អន្តរាគមន​លើ​បញ្ហា​ថ្នាំ​ញៀន​នៅក្នុង​ភូមិ ដោយ​ពួកក្មេងៗ គ្មាន​គិត​អី​ទេ សឹងតែ​ក្លាយជា​មនុស្ស​ឆ្កួត​អស់ហើយ មិន​ថា​កូន​គាត់​និង កូន​គេ​ទេ ដូច្នេះ​ពួកគាត់​សុំអោយ អាជ្ញាធរ​ជួយ​អន្តរាគមន៍​ជួយ​ពួកគាត់​ផង​។​ការស្នើ​ដុំ​អោយ​ជួយ​លើ​បញ្ហា​ទឹក​ស្អាត ដោយ​មាន​បណ្តាញ​ទឹក​ហើយ​តែ​ទឹក​មិន​ចេញ បើ​ចេញ ចេញ​ដូច​នោម​ទាស់​អញ្ចឹង ជាពិសេស​ពលរដ្ឋ​បាន​ស្នើសុំ​បង្កើត​វិទ្យាល័យ​មួយ​ក្នុង​តំបន់​ព្រែក​ព្នៅ​ដោយសារតែ​មាន​កំណើន​សិស្ស និង​សាលា​ដែល​មាន​កម្រិត​វិទ្យាល័យ​នៅ​ឆ្ងាយ​ពេក​។​

​ជា​ការឆ្លើយតប លោក​សុខ សម្បត្តិ បាន​លើកឡើង​ថា បញ្ហា​គ្រឿងញៀន យើង​បាន​នឹង​កំពុង​ធ្វើ​យ៉ាង​សកម្ម តែ​បញ្ហា​នេះ​នៅតែ​មាន​បញ្ហា​ប្រឈម ។​លោក​សុំអោយ​ប្រជាពលរដ្ឋ​សហការ​លើ​បញ្ហា​នេះ បើ​មាន​ការជួយ​ដូរ ឬ​មាន​ការប្រើប្រាស់​គ្រឿងញៀន ត្រូវ​រាយការណ៍​មក​អាជ្ញាធរ ដើម្បី​មាន​វិធានការ ។​

​លោក​បន្តថា តាមពិត​ទៅ​បើ​កូនចៅ បងប្អូន​ប្រជាពលរដ្ឋ បើ​ដឹង​ថា ពួកគេ​ញៀន​ថ្នាំ​ហើយ​ត្រូវតែ​ប្រាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​នាំ​ពួកគាត់​ទៅ​បន្សាប មិន​ទុក​បង្ក​អោយ​មាន​ការអុកឡុក​ក្នុង​មូលដ្ឋាន​នោះទេ​។ ចំណែក​ការស្នើសុំ​អោយ​ជួយ​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ព្រែក​ព្នៅ ដែល​តែងតែ​មាន​ការកកស្ទះ​ចរាច​រណ៍​រាល់​ថ្ងៃ​នោះ លោក​សុខ សម្បត្តិ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា បញ្ហា​នេះ​មិន​មែន​ថា អាជ្ញាធរ​មិន​បានដឹង​នោះទេ គឺ​យើង​បាន​រៀបចំ​រាល់ថ្ងៃ​ហើយ ប៉ុន្តែ​ការកកស្ទះ​នៅ​ចំណុច​នេះ​នៅតែ​កើតមាន ។ លោក​ថា បើ​ផ្សារ​ព្រែក​ព្នៅ ស្ទះចរាចរណ៍​ខ្លាំង បងប្អូន​ប្រជាពលរដ្ឋ​អាច​ពង្វាង​ចរាចរណ៍​មក​ផ្លូវ​និង​ស្ពាន​ថ្មី អតីត​ឡុង​ឈិន​បាន ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ស្អាត​ហើយ​។​

​លោក​នួន ផា​រ័ត្ន បាន​លើកឡើង​ថា ចំពោះ​ការស្នើសុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​បញ្ហា​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​ប៉ុន្តែ​ការដោះស្រាយ​នោះ​យើង​នឹង​ធ្វើឡើង​នៅ​កន្លែង​ណា​ដែល​ចាំបាច់​មុនគេ ។ ដោយឡែក​ចំពោះ​បញ្ហា​លុបបំបាត់​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ និង​ការរៀបចំ​សណ្តាប់ធ្នាប់ បញ្ជៀ​ស​ការកកស្ទះ​ចរាច​រណ៍ មិនមែន​យើង​ធ្វើ​តែ​ម្តង​ទទួលបាន​ជោគជ័យ​នោះទេ គឺ​ការងារ​នេះ យើង​បាន​នឹង​កំពុង​ធ្វើ​រាល់​ថ្ងៃ​អោយ​ដូច​ភ្លៀងរលឹម​៕ ដោយ​៖​កូឡាប​

spot_img
×