Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​ដង​ហើយ ដែល​ស្ត្រី​សមាជិកសភា​ជប៉ុនរូបនេះ ត្រូវបាន​បណ្តេញ​ចេញពី​អង្គប្រជុំ​! ឆ្នាំ​​មុន​​​​រឿង​កូន តែឆ្នាំនេះដោយសារតែ​​… (​វីដេអូ​)

spot_img

​ស្ត្រី​សមាជិកសភា​ជប៉ុន​ម្នាក់ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​សាល​ប្រជុំ បន្ទាប់ពី​បាន​នាំ​កូន​របស់​នាង​ចូល កាលពី​ឆ្នាំមុន នៅពេលនេះ ត្រូវបាន​ដេញ​ចេញពី​សម័យប្រជុំ​ពេញអង្គ​ម្តងទៀត​ហើយ ក្នុងករណី​ចោទប្រកាន់​បៀម​ជញ្ជក់​ថ្នាំ​ក្អក ខណៈ​កំពុង​ថ្លែង ។​

​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គឺ​នៅពេលដែល​សមាជិកសភា​នៅ Kumamoto ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន បានធ្វើការ​ពិភាក្សា​ទៅលើ​ការដាក់ពិន័យ​សមរម្យ​មួយ រហូតដល់​រយៈពេល ៨ ម៉ោង ខណៈ​កិច្ចប្រជុំ​ពិតប្រាកដ​ត្រូវបាន​ប៉ាន​ប្រមាណ​អូសបន្លាយ​ត្រឹមតែ ២ ម៉ោង ប៉ុណ្ណោះ ។​

​អ្នកស្រី Yuka Ogata អាយុ ៤៣ ឆ្នាំ បាន​កំពុង​ថ្លែង​នៅលើ​វេទិកា នៅពេលនោះ​លោក Shinya Kutsuki ប្រធាន​ក្រុមប្រឹក្សា​សភា បាន​កត់សម្គាល់ថា អ្នកស្រី Ogata មាន​អ្វីៗ​នៅក្នុង​មាត់​របស់​នាង ។​

​នៅពេល​សួរនាំ អ្នកស្រី Ogata បាន​ពន្យល់ថា អ្នកស្រី​កំពុង​ផ្តាសាយ ហេតុដូច្នេះ អ្នកស្រី​បាន​ជញ្ជក់​ថ្នាំ​គ្រាប់​ផ្អែម (lozenge) ដើម្បី​គ្រប់គ្រង​ការ​ក្អក ។​

​ទោះយ៉ាងណា សមាជិកសភា​បាន​រកឃើញថា គ្រាប់​ថ្នាំ​ក្អក​របស់ Ogata បានធ្វើ​ឲ្យ​មានការ​រំខាន ដែល​នាំ​ឲ្យ​ពួកគេ​ត្រូវតែ​បង្កើត​គណៈកម្មាធិកា​រវិ​ន័យ​ពិសេស​មួយ និង​បន្ទាប់មក បាន​បើក​កិច្ចប្រជុំ ៨ ម៉ោង ដើម្បី​ពិភាក្សា​ពី​ផលវិបាក​ផ្សេងៗ​ចំពោះ​សកម្មភាព​របស់​នាង ។​

​គណៈកម្មាធិការ​បានកំណត់​ថា អ្នកស្រី Ogata ត្រូវតែ​អាន​សារ​សុំទោស​ចំពោះ​ករណីនេះ ប៉ុន្តែ នៅពេល​អ្នកស្រី​បដិសេធ ដោយ​និយាយថា អ្នកស្រី​មិន​ចង់​អាន​សេចក្តីថ្លែងការណ៍​ដែល​នរណា​ម្នាក់ទៀត​សរសេរ​នោះ សមាជិកសភា​បានស្នើ​សុំ និង​សម្រេច​បញ្ឈប់​នាង​ពី​សម័យប្រជុំ​ពេញ​មួយថ្ងៃ ។​

​ការ​ញ៉ាំ និង​ផឹក ពុំ​ត្រូវបាន​ហាមឃាត់​យ៉ាងច្បាស់​លាស់ នៅក្នុង​អង្គប្រជំ​នុំ​ជម្រះ​នោះទេ ប៉ុន្តែ សមាជិកសភា​បានប្រកែក​ថា អាកប្បកិរិយា​របស់ Ogata បាន​បំផ្លាញ​សេចក្តី​សុចរិត​របស់​ពួកគេ​តែម្តង ។​

​ចៅហ្វាយក្រុង Kumamoto លោក Kazufumi Onishi ដែលមាន​វត្ត​មាននៅ​ទីនោះ ក៏បាន​ថ្លែង​ប្រឆាំងនឹង​អ្នកស្រី Ogata ផងដែរ ។​

​ប្រព័ន្ធ​ផ្សាយ​ជប៉ុន Sankei បាន​ដកស្រង់​សម្តី​លោក Onishi ដោយ​និយាយថា​៖ «​វា​មិនអាច​ទទួលយក​បានទេ សម្រាប់​សមាជិក​ម្នាក់​ប្រើប្រាស់​ថ្នាំ​ក្អក ក្នុងអំឡុងពេល​ដំណើរការ​រឿងក្តី​បែបនេះ ។ ហេតុនេះ នាង​ត្រូវតែ​សារភាព​ពី​កំហុស​របស់​នាង​» ។​

​គួរ​រម្លឹក​ផងដែរ​ថា នៅក្នុង​ខែវិច្ឆិកា​ឆ្នាំមុន សភា​ដដែល​បាន​បណ្តេញ​អ្នកស្រី Ogata ចេញពី​អង្ក​ប្រជុំ បន្ទាប់ពី​នាង​បាន​នាំយក​កូនប្រុស​អាយុ ៧ ខែ របស់​នាង ចូលមក​កន្លែងធ្វើការ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖nextshark​

spot_img
×