Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រពន្ធ​ចំណាស់​មួយ​គូ​នេះ ថតរូប​ជាមួយគ្នា​គ្រប់​រដូវ នៅមុខ​ផ្ទះ ប៉ុន្តែ​រូបភាព​ចុង​ក្រោយ​មើល​​ទៅ​គួរ​ឲ្យ​ស្រណោះ​ណាស់​

spot_img

​នៅក្នុង​ឆ្នាំ ១៩៧៣ ប្តី​ប្រពន្ធ​ចំណាស់​មួយ​គូ​នេះ មានគំនិត​ពិសេស​មួយ ក្នុង​ការបង្ហាញ​ប្រាប់​​ពី​ស្នេហា​របស់​ពួកគេ តាមរយៈ​រូបថត ដោយ​ពួកគាត់​បាន​ថតរូប​ឈរ​នៅ​ក្នុង​សួន​មុខផ្ទះ​​របស់​ពួកគេ​គ្រប់​រដូវ​ទាំងអស់ មិន​ថា រដូវភ្លៀង រដូវ​ផ្កា​រីក រដូវក្តៅ ឬ​រដូវ​ស្លឹកឈើ​ជ្រុះ​នោះទេ​។​

​រូប​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​ថត​ដោយ​អ្នកកាសែត​ម្នាក់​ឈ្មោះ Ken Griffiths​។ ពួកគាត់​ទាំង​​ពីរ​នាក់​ចាប់ផ្តើម​ថតរូប​នៅមុខ​ផ្ទះ ដំបូង​នៅ​ក្នុង​រដូវ​ផ្កា​រីក ដោយ​បង្ហាញ​ពី​ស្នាមញញឹម​​ជាមួយគ្នា​។​

​ទេសភាព​នៅ​មុខ​ផ្ទះ​របស់​គាត់​ផ្លាស់ប្តូរ​ពីរដូវ​មួយ​ទៅរ​ដូវ​មួយ ប៉ុន្តែ​ស្មា​ម​ញញឹម​របស់​ពួកគាត់​​មិន​ផ្លាស់ប្តូរ​ឡើយ​។ ទោះបី​ក្នុង​រដូវរងា ក៏​ស្នាមញញឹម​របស់​ពួកគាត់​នៅតែ​មាន​។​

​ប៉ុន្តែ​រូបថត​ចុងក្រោយ មើលទៅ​គួរ​ឲ្យ​ស្រណោះ​ណាស់ ព្រោះ​លោក​តា ត្រូវ​ឈរ​ម្នាក់​ឯង​នៅ​មុខ​ផ្ទះ​​ដោយ​គ្មាន​លោកយាយ​នៅ​ជាមួយ​៕

​ប្រភព​៖ Good Times​

សុភ័ក្ត្រ

spot_img
×