Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Donald Trump គំរាម​ប្រើ​បង្ហើយ​«​សន្លឹក​បៀ​»​ដាក់ទណ្ឌកម្ម​ចំពោះ​ប្រទេស​ចិន​

spot_img

​ប្រធានាធិបតី​អាមេរិក Donald Trump បាន​គំរាម​នឹង​បន្ត​យកពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ ២៦៧​ពាន់​លាន​USD ហើយ​អះអាងថា​នឹង​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ក្រុង​ប៉េកាំង លើកលែងតែ​ប្រទេស​នេះ​កែប្រែ​ពាណិជ្ជកម្ម​មិន​ស្មើភាព​។​

​ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធាន​រដ្ឋ​ចិន Xi Jinping

​លោក​Trump បាន​ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​ថា ក្រុង​ប៉េកាំង​មានបំណង​ចង់​ចរចា​ជាមួយ Washington ប៉ុន្តែ​លោក​ពុំទាន់ ត្រៀមខ្លួន​ទេ​។​លោក Trump ពោល​៖ «​ដូច​ប្រិយមិត្ត​បានដឹង យើងខ្ញុំ​បាន​វាយ​ពន្ធ ២៥ ភាគរយ​ចំពោះ​ទំនិញ​ចិន មានតម្លៃ ២៥០​ពាន់​លាន​ដុល្លារ ហើយ​យើងខ្ញុំ​អាច​បន្ត​យកពន្ធ​លើ​ទំនិញ​មានតម្លៃ ២៦៧​ពាន់​លាន​USDទៀត​នៅ​ជុំ​ទី​៣​នេះ​។​ចិន​ចង់​ចរចា​ណាស់ ខ្ញុំ​ចង់​និយាយ​ដោយ​ត្រង់ៗ​ថា វា​នៅ​ឆាប់​ពេក​សម្រាប់​ការសន្ទនា -​កាសែត NewsBytes បាន​ដកស្រង់​សម្តី​លោក Trump​។​

​លោក​Trump នូវបាន​សង្កត់ធ្ងន់ថា មិនអាច​ជជែក​គ្នា​នៅពេលនេះ​បានទេ ព្រោះ​ពួកគេ​មិនទាន់​ត្រៀមខ្លួន​មុន​។​ព្រោះ​ពួកគេ​បាន​រារាំង​យើង​ក្នុងអំឡុង​ច្រើន​ឆ្នាំ​។​ការចរចា​មិនអាច​ប្រព្រឹត្តទៅ​លឿន​បែបនេះ​ឡើយ​។​

​ប្រធានាធិបតី​អាមេរិក នូវបាន​ឱ្យដឹងទៀតថា ចិន​មាន​អតិរេក​ពាណិជ្ជកម្ម​៣៧៥​ពាន់​លាន​ដុល្លារ​អាមេរិក​ជាមួយ​អាមេរិក ហើយ​រឿងនេះ​ពុំមែន​មួយឆ្នាំ​ទេ គឺ​អូសបន្លាយ​រយៈពេល​ច្រើន​ឆ្នាំ​។​

«​ខ្ញុំ​តែង​និយាយ​ជានិច្ច​ថា យើងខ្ញុំ​កសាង​ប្រទេស​ចិន​ឡើងវិញ​។​ពួកគេ​យកលុយ​របស់​យើងខ្ញុំ​ដើម្បី​ការសង់​ស្ពាន ផលិត​យន្តហោះ​ប្រយុទ្ធ​។​ពួកគេ​អាច​សាងសង់​ស្ពាន​ចំនួន​ច្រើនជាង​ស្ពាន​ដែល​យើងខ្ញុំ​សាងសង់​ក្នុងអំឡុង​រាប់រយឆ្នាំ​កន្លងមក​និង​ទាំង​ស្ពាន​ធំ ដូចជា​ស្ពាន George Washington -​ប្រធានាធិបតី​អាម​រិ​ក​ពោល​។​

​យ៉ាងណា​លោក​Trump ឱ្យដឹងថា លោក​ពុំបាន​ទម្លាក់កំហុស​ឱ្យ​ប្រទេស​ចិន​អំពី​អតិរេក​នេះ​ទេ​។​លោក​និយាយថា «​ខ្ញុំ​ទម្លាក់កំហុស​ឱ្យ​មជ្ឈដ្ឋាន​របស់​មេដឹកនាំ​យើងខ្ញុំ​។​គួរ​ណាស់​ពួកគេ​មិន​ទុកឱ្យ​រឿង​បែបនេះ​កើតឡើង​ឡើយ​។​ខ្ញុំ​បាន​និយាយ​បែបនេះ​ជាមួយ​ប្រធាន​រដ្ឋ Xi Jinping ។​ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​នៅ​ចិន ហើយ​ខ្ញុំ​ពិតជា​សំពង​ខ្លាំងៗ​ទៅលើ​ចិន តែ​ខ្ញុំ​និយាយថា​ខ្ញុំ​មិន​ទម្លាក់កំហុស​ឱ្យ​ពួកគេ​ទេ​។​លោក​Xi ពិតជា​ដឹង​ប្រាកដ​ណាស់​ថា​ខ្ញុំ​ចង់​និយាយ​ពីអ្វី​។​

​លោក​Trump អះអាងថា​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ចិន​ទេ​«​យើងខ្ញុំ​មាន​បញ្ហា​ធំធេង​អំពី​ទង្វើ​លួច​កម្មសិទ្ធិបញ្ញា​ជាមួយនឹង​ចិន​។​យើងខ្ញុំ​ក៏មាន​បញ្ហា​ច្រើន​ផ្សេងទៀត​ជាមួយ​ចិន​។​សំខាន់​គឺ​រឿង​ពាណិជ្ជកម្ម​។​ហេតុ​នេះឯង​ដូច​អស់លោកអ្នក​បានដឹង ពួកគេ​កំពុងស្ថិត​ក្នុងអំឡុងពេល​លំបាក​ច្រើនជាង​មុន ហើយ​ពុំមែន​ខ្ញុំ​ចង់ឱ្យ​ពួកគេ​ជួប​ការលំបាក​នោះទេ​៕
​សូ​យ​ន​

spot_img
×