Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រោម​សំបុត​សង្ស័យថា​មាន​ផ្ទុក​សារធាតុ​ដ៏​ពិសពុល ត្រូវបាន​បញ្ជូនមក​សេត​វិមាន​

spot_img

សំបុត្រ​មួយ​ដែល​សង្ស័យថា​មាន​ផ្ទុក​សារធាតុ ricin ត្រូវបាន​បញ្ជូនមក​ដល់​សេត​វិមាន ប៉ុន្តែ​ពុំទាន់​ដល់ដៃ​ប្រធានាធិបតី​អាមេរិក Donald Trump​ទេ​។​

​កង​រថយន្ត​ប្រធានាធិបតី​អាមេរិក​មកដល់​សេត​វិមាន​

​AP បាន​ដកស្រង់​សម្តី​របស់​សមត្ថកិច្ច​ឱ្យដឹង​នៅ​ថ្ងៃទី​២​តុលា​ថា សំបុត្រ​មួយច្បាប់​ដែល​សង្ស័យ​មាន​ផ្ទុក​សារធាតុ ricin ត្រូវបាន​បញ្ជូនមក​ប្រធានាធិបតី​អាមេរិក​Donald Trump ប៉ុន្តែ​សន្តិសុខ​អាមេរិក​បាន​ឃាត់ទុក​នៅ​ថ្ងៃទី​១ ខែតុលា ។ ពេលនេះ​ស្ថាប័ន​សន្តិសុខ​របស់​អាមេរិក​កំពុង​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ស៊ើប​អង្ក​ត​ករណីនេះ​។​

​គួរ​រំលឹកថា មុន​នោះ​នៅ​ថ្ងៃទី​១ ខែតុលា សំបុត្រ​២​ច្បាប់​ត្រូវបាន​បញ្ជូនមក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis ដែល​កំពុង​ធ្វើ ទស្សនកិច្ច​នៅ​អឺរ៉ុប​និង​នាយ​ឧ​ត្ត​ម​សេនីយ៍​នាវា John Richardson បញ្ជាការ​ប្រយុទ្ធ​នៃ​កងទ័ពជើងទឹក​អាមេរិក ត្រូវបាន​វិភាគ​ឃើញថា​វិជ្ជមាន​ជាមួយ​សារធាតុពុល ​ricin ។​

​ប្រភពពី​ការស្រាវជ្រាវ​បថ​ម​បង្ហើប​ថា សំបុត្រ​ដែល​ផ្ញើឱ្យ​លោក​Trump និង​សំបុត្រ​២​ច្បាប់​ទៀត​នោះ​គឺ​ចេញពី​ប្រភព​តែមួយ​។​

ricin គឺជា​សារធាតុពុល​ដ៏​ខ្លាំង ដែល​បរិមាណ​ត្រឹម​តិចតួច​ប៉ុណ្ណោះ​ក៏​វា​គ្រប់គ្រាន់​ធ្វើឱ្យ​មនុស្ស​ស្លាប់​បានដែរ ហើយ​ប្រការ​ដែល​សំខាន់​នោះ​គឺ​ពុំមាន​ថ្នាំបន្សាប​វា​ឡើយ​៕
​សូ​យ​ន​

spot_img
×