ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់ អះអាងថា មន្រ្តីនគរ​បាលនៃស្ន​ងការដ្ឋាននគរបាលខេត្ត​បាត់ដំបងម្នាក់ពិតជាអង្គុយមេីល​ល្បែងជល់មាន់អនឡាញ(online)

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំប​ង សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបថា កាលពីល្ងាចថ្ងៃទី១១ខែ​សី​ហា​ឆ្នាំ​២០២​៦​ ឃេីញការផ្សព្វផ្សាយរូបភាពក្នុងបណ្តាញសង្គមថា​ មាននគរបាលខេត្ត​បាត់ដំបងឈ្មោះ​ ហុង​ អង្គុយមេីល​ល្បែងជល់មាន់ដែលផ្ស​ព្វផ្សាយតាម​រយៈអនឡាញ(online)​ ដែលរូបភាពនេះត្រូវបានអ្នក​ប្រេីប្រាស់បណ្តាញសង្គមចែករំលែកបន្តគ្នានិងបានបង្កឱ្យប៉ះពាល់ដល់កិត្តិ​យសនិងសេចក្តីថ្លៃថ្នូរនៃអង្គភាពនគរ​បាលជាតិ។

លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ ខេត្តបាត់ដំបង​បានចាត់វិធានការភ្លាមៗឱ្យធ្វេីការស្រាវជ្រាវរូបភាពព័ត៌​មានដែលបានផ្សព្វផ្សាយ​ ហេីយរហូត​មកដល់ថ្ងៃទី១២ខែ​ សីហា​ឆ្នាំ​២០២៦​ នេះឈ្មោះ​ ហុង​ ដែលសារព័ត៌មានបា​នផ្សព្វផ្សាយ​នោះ គឺពិតជាមន្រ្តីនគរ​បាលនៃស្ន​ងការដ្ឋាននគរបាលខេត្ត​បាត់ដំបងពិតមែន​ ហេីយពេលនេះលោ​ក​ស្នង​ការឱ្យផែ​នការងារធនធាន​មនុ​ស្សធ្វេីការលេីបញ្ហានេះហេីយ។
ករណីរកឃេីញថាមន្រ្តីរូបនេះបានប្រព្រឹត្តិសកម្មភាពផ្ទុយពីបទវិន័យរបស់កងកម្លាំងនគរបាលជាតិនោះ​ មន្រ្តីរូបនេះនឹងទទួលរងនូវទណ្ឌកម្មស្រប​តាមបទវិន័យរបស់កងកម្លាំងនគរ​បាលជាតិ​ ។ ក្រៅពីនេះក៏រកឱ្យឃេីញម្ចាស់ទីកន្លែងនិងអ្នកផ្សំគំនិតក្នុងការ​បេីកប្រព្រឹត្តិសកម្មភាពល្មេីស​តាមអនឡា​ញOnlineផងដែរដេីម្បីអនុវត្តតាមច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី