ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជាប់ចោទចិនម្នាក់ ត្រូវបាន តុលាការជំនុំជម្រះ ពាក់ព័ន្ធនឹងករណី លក់-ដូរ ស្រី្តចិនម្នាក់ ក្នុង តម្លៃ ២៤០០០ ដុល្លារអាមេរិក ?

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ បានបើកសវនាការ ជំនុំជម្រះ បុរសជាប់ចោទចិនម្នាក់ ជាប់ ពាក់ព័ន្ធនឹងការលក់-ដូរ ស្រី្តចិន ម្នាក់ ក្នុង តម្លៃ ២៤០០០ ដុល្លារអាមេរិក ទៅក្រុមហ៊ុនកាស៊ីណូ មួយ ប្រព្រឹត្ត នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២៥។

លោកចៅក្រម ជំនុំជម្រះ លឹម សុគន្ធារ៉ា បានថ្លែងឱ្យដឹង ក្នុងអង្គសវនាការថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ Li Guang Ming ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន មានមុខរបរមុនចាប់ខ្លួន: បុគ្គលិក កាស៊ីណូចិន។

ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ: អំពើលក់-ដូរ មនុស្ស តាមបញ្ញត្តិ មាត្រា ១៤ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និង ត្រូវប្រឈមនឹងជាប់ពន្ធនាគារ រយៈពេលពី ២ ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

គាត់ ត្រូវចាប់ និង ឃុំខ្លួន ដោយចៅក្រមស៊ើបសួរ នៅក្នុង ពន្ធនាគារព្រៃស (ម១) កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពី មានការសង្ស័យថា: ចាប់ខ្លួន ស្ត្រីចិនម្នាក់ និង លក់នាង ទៅឱ្យ ក្រុមហ៊ុនកាស៊ីណូមួយ ក្នុងតម្លៃ ២៤០០០ ដុល្លារអាមេរិក ប្រព្រឹត្តកាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២៥។

សាលារាជធានី ភ្នំពេញ នឹងប្រកាសសាលក្រម សំណុំរឿងនេះ នៅ រសៀលថ្ងៃទី ២០ ខែ សីហា ២០២៦ ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN