Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ​ថា ផ្លូវ​ខូច​មួយចំនួន ក្នុង​ក្រុង​ព្រះសីហនុ អាជ្ញាធរ​នឹង​ជួសជុល​ឡើង​វិញ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន មានប្រសាសន៍​ពី​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​ថា ផ្លូវ​ដែល​កំពុង​រង​ការខូចខាត​មួយចំនួន ក្នុង​ក្រុង​ព្រះសីហនុ អាជ្ញាធរ​នឹង​ធ្វើ​ការជួសជុល​ជា​បណ្តើរៗ​វិញ​ហើយ​។ ឯកឧត្តម​អភិបាលខេត្ត​បន្តថា ផ្លូវ​ដែល​ត្រូវ​ជួសជុល​រួមមាន​៖ ទី​១- ផ្លូវ​ឯករាជ្យ ជួសជុល​ចាក់​ក្រាល​បេតុង​កៅស៊ូ​។ ទី​២- ផ្លូវបំបែក​ពី​វេទិការ​វិមានឯករាជ្យ ចូល​ទៅ​វត្ត​ឥន្ទ​ញ្ញាណ (​វត្ត​ក្រោម​) ក្នុង​សង្កាត់​លេខ​៣ ចាក់​ក្រាល​ជា​បេតុង​។ ទី​៣- ផ្លូវ​វត្តជោត​ញ្ញាណ​(​វត្ត​លើ ) ក្នុង​សង្កាត់​លេខ​១ ចាប់ពី​ក្លោងទ្វារ​វត្ត​រហូតដល់​ផ្លូវបំបែក​ចុះ​មក​សង្កាត់​លេខ​២ ជួសជុល​ចាក់​ក្រាល​ជា​បេតុង​សងខាង កៅស៊ូ​កណ្តាល​និង ទី​៤- ផ្លូវ​មួយ​ខ្សែ​ទៀត បំបែក​ពី​ផ្លូវ​ឯករាជ្យ ត្រង់​ចំណុច​ស្តុប​សុខាភិបាល​ចាស់​ឡើង​ទៅ​លើ ភ្ជាប់​នឹង​ផ្លូវ​ឯករាជ្យ​វិញ​ត្រង់ចំណុច​ជាប់​របង​សាលារៀន​កម្មករ ក្នុង​សង្កាត់​លេខ​៤ ជួសជុល​ចាក់​ក្រាល​បេតុង​កៅស៊ូ​។​

​ឯកឧត្តម យន្ត មីន ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ចំពោះ​គម្រោង​ជួសជុល​បន្ត​កាលពី​ឆ្នាំមុន រួមមាន​៖ ផ្លូវ​អូរ​១ ក្នុង​សង្កាត់​លេខ​៤ ការ​ជួសជុល​នឹង​ប្តូរ​ពី​ក្រាល​កៅស៊ូ​មក​ក្រាល​ជា​បេតុង​វិញ និង​ផ្លូវ​សេតេ ការជួសជុល​ក្រាល​កៅស៊ូ​កណ្តាល ចាក់​បេតុង​សងខាង​។​

​ឯកឧត្តម​រំពឹងទុក​ថា ការស្ថាបនា​ផ្លូវ​អូរ​១ និង​ផ្លូវ​សេតេ អាច​នឹង​រួចរាល់​នៅ​រដូវប្រាំង​ខាងមុខ​។ ដោយឡែក ចំពោះ​ផ្លូវ​ខូច​មួយ​ចំនួនទៀត មានដូចជា​៖ ផ្លូវ​អិល​វី​ជាដើម រដ្ឋបាលខេត្ត កំពុង​ស្នើ​រក​ថវិកា​បន្ថែម​ពី​ថ្នាក់​ជាតិ និង​មួយ​ផ្នែក​ស្នើសុំ​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន ដើម្បី​ជួសជុល​ផ្លូវ​ខូចខាត​ខាងលើនេះ ជា​បន្តបន្ទាប់​។​

ត្រង់​ចំណុច​នេះ ឯកឧត្តម យន្ត មីន អះអាងថា បច្ចុប្បន្ននេះ មាន​ខាង​វិសយ័​ឯកជន​មួយ​ចំនួ​ន បានប្រកាស​ចូលរួម​ឧបត្ថម្ភ​ថវិកា​សម្រាប់​ចំណាយ​ធ្វើ​ផ្លូវ មាន​ខ្លះ​ជួយ​ឧបត្ថម ១០០​ម៉ែត្រ អ្នកខ្លះ ២០០ ឬ​៣០០​ម៉ែត្រ​ជា​បណ្តើរៗ​ហើយ​ដែរ​។​

​យ៉ាងនេះក្តី ឯកឧត្តម យន្ត មីន​បាន​បញ្ជាក់​ជា​ថ្មី​ថា ការជួសជុល​ស្តារ​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ បើ​ធ្វើ​ការជួសជុល​ទាំងអស់​ព្រមៗ​គ្នា ត្រូវការ​ថវិកា​រហូត​ដល់ ២០០​លាន​ដុល្លា រ​សហរដ្ឋ​អាមេរិក​ឯ​ណោះ​។ ហើយ​ថា​គម្រោង​នេះ រដ្ឋបាល​ខេត្ត​ក៏​កំពុង​ប្រគល់​សិទ្ធិ​អោយ​ក្រុមហ៊ុន មកពី​ប្រទេស​ចិន ដើម្បី​ធ្វើ​ការសិក្សា​រួច​ហើយ​ដែរ​៕ ដែន សីមា​

 

spot_img
×