Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​រថភ្លើង​ទៅ​ស្រុកកំណើត អស់​តែ ៤០ រៀល ហើយ​បាន​ក្រមា​ដ៏​ស្រស់​ស្អាត​មួយ​ទៀត​

spot_img

​ភ្នំពេញ​ ៖ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាជន​កម្ពុជា​ទាំងអស់ នឹង​ទទួលបាន​ការផ្ដល់ជូន ដែល​មិន​ធ្លាប់​មាន​ពីមុនមក ពី​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ វេល​វេ ខេ​ម​បូឌា​។ អតិថិជន​ដែល​ប្រើប្រាស់​កាត​វី​ង សម្រាប់​ធ្វើការ​ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅគ្រប់​គោលដៅ​ទាំងអស់ នឹង​ចំណាយ​អស់​តែ ៤០ រៀល ប៉ុណ្ណោះ ហើយ​ទទួលបាន​នូវ​ក្រមា​ខ្មែរ​ដ៏​ស្រស់​ស្អាត​មួយ​ទៀត ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ៧ ខែតុលា ២០១៨​។

ការ​ផ្ដល់​ជូន​នេះ គឺជា​ការផ្តល់ជូន​ក្នុង​រយៈពេល​៣​ឆ្នាំ ជាប់ៗ​គ្នា ដែល​ផ្តល់​ដោយ​ធនាគារ​ឯកទេស​វី​ង ជូន​ទៅ​ប្រជាជន​កម្ពុជា ក្នុង​អំឡុង​ពេល​ថ្ងៃ​បុណ្យ​ប្រពៃណី​ធំៗ ដើម្បី​ធ្វើឲ្យ​ការដំណើរ​ទៅកាន់​ស្រុកកំណើត ឬ​ដំណើរ​កំសាន្ត​ទៅ​គ្រប់​ទីកន្លែង មាន​ភាពងាយស្រួល និង​មាន​តម្លៃ​សមរម្យ​។​

​នៅក្នុង​ឆ្នាំនេះ ជា​កិច្ច​តបស្នង​ដល់​ការគាំទ្រ របស់​ប្រជាជន​កម្ពុជា​ទាំងអស់ ចំពោះ​ការប្រើប្រាស់​សេវាកម្ម របស់​ក្រុមហ៊ុន វី​ង ក្នុង​រយៈពេល ១០​ឆ្នាំ មកនេះ វី​ង ផ្ដល់ជូន​នូវ​តម្លៃ​ពិសេស តែ “១ សេន​” ឬ ៤០ រៀល សម្រាប់​អតិថិជន វី​ង ដែល​ប្រើប្រាស់​កាត​គណនី​វី​ង ក្នុងការ​ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង ទៅកាន់​គោលដៅ​ណាមួយ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី ៥ រហូត​ដល់​ថ្ងៃ​ទី ៧ ខែតុលា ខាងមុខនេះ​។ ពិសេស​ជាងនេះទៅទៀត​នោះ អតិថិជន​របស់ វី​ង នឹង​ទទួលបាន​ក្រមា​ខ្មែរ ដ៏​ស្រស់ស្អាត​មួយ​ផង​ដែរ នៅពេល​ដែល​ឡើង​ជិះ​លើ​រថភ្លើង​។​

​សម្រាប់​ប្រជាជន​កម្ពុជា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ដ៏​ធំ​បំផុត​មួយ​ប្រចាំឆ្នាំ​។ ក្នុង​រយៈពេល ១៥​ថ្ងៃ នៃ​ពិធី​បុណ្យ​នេះ ប្រជាជន​ក្មេង​ចាស់ ប្រុស​ស្រី នាំគ្នា​ទៅ​កាន់​វត្ត​អារាម និង​ប្រគេន​ចង្ហាន់ និងតី​យទាន​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ធិស​កុសល ដល់​មាតា​បិតា និង​ញាត្តិ​ការទាំង​៧​សណ្តាន ដែល​បាន​ធ្វើ​មរណៈកាល ទៅកាន់​លោក​ខាងមុខ​។​

​ក្រមា​ជា​វត្ថុ​មួយ​ដែល​តំនាង​ឲ្យ​វប្បធម៌​រប​ស់​ខ្មែរ និង​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​ជាតិមួយ ក្នុងចំណោម​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ជា​ច្រើន​ផ្សេងទៀត ដែល​ត្រូវបាន​និយម​ប្រើប្រាស់​ក្នុង​សកម្មភាព​ជាច្រើន​ប្រភេទ​។ ក្រមា គឺជា​សំពត់​ដ៏​សុភាពរាបសារ​មួយ​ប្រភេទត្បាញ​ដោយ​​​​អំ​បោះ ជាមួយ​ការ​រចនា​ដោយ​គំរូ​ក្រឡា​ខ្វែង និង​ពណ៌​ជាច្រើន​ផ្សេងៗ​ពីគ្នា និង​ត្រូវបាន​ចាត់ទុកជា ផ្នែក​មួយ​នៃ​ប្រវិត្តសាស្ត្រ​ខ្មែរ​។

​អតិថិជន​របស់ វី​ង ទាំងអស់ អាច​ពានា​ក្រមា ដែល​ជា​អំណោយ​នេះ នៅ​ពេល​ពួកគាត់​ធ្វើដំណើរ​ទៅកាន់​វត្ត​អារាម ឬ​ប្រគល់​ក្រមា​នេះ ជូន​ទៅ​លោកឪពុក​អ្នក​ម្ដាយ ជាទីគោរព​ស្រឡាញ់​របស់ខ្លួន​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស វី​ង មានប្រសាសន៍ថា ចាប់តាំងពី​ធនាគារ​ឯកទេស​វី​ង បានចាប់ផ្តើម​ប្រតិបត្តិការ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក យើង តែងតែ​ប្រឹងប្រែង​តបស្នង​ទៅកាន់​សង្គម​វិញ ទៅ​តាម​អ្វី​ដែល​ក្រុមហ៊ុន​អាច​ធ្វើទៅបាន​។

តួយ៉ាង នៅក្នុង​ឆ្នាំនេះ ជាមួយនឹង​ការ​បញ្ចុះតម្លៃ​យ៉ាងច្រើន តាមរយៈ​មធ្យោបាយ​ដឹកជញ្ជូន​តាម​រថភ្លើង របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ធនាគារ​ឯកទេស​វី​ង បាន​ជ្រើស​យក ក្រមា ជា​និមិត្តសញ្ញា​នៃ​ការថ្លែងអំណរគុណ ចំពោះ​អតិថិជន​របស់​ខ្លួន​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្ត​ទៀត​ថា “​ធនាគារ​ឯកទេស វី​ង យល់​យ៉ាងច្បាស់ អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចំពោះ​ប្រជាជន​កម្ពុជា ជាពិសេស​ចំពោះ​អ្នក ដែល​បាន​បាត់បង់​សមាជិកគ្រួសារ ឬ​សាច់ញាតិ​។ នេះ​គឺជា​មូលហេតុ ដែល​យើង សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ដើម្បី​ផ្តល់​សំបុត្រ​ធ្វើដំណើរ​តាម​រថភ្លើង ដែល​មាន​តម្លៃ​ទាប​បំផុត ដើម្បី​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ខ្លួន​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ ប្រកបដោយ​សុវត្ថិភាព និង​សន្សំសំចៃ​ប្រាក់​ក្នុង​ការធ្វើដំណើរ​ទៅមក នៅក្នុង​រដូវ​កាល​បុណ្យទាន​នេះ​”​។​

​ទន្ទឹមនឹងនេះ​ដែរ លោក John Guiry អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ បាន​លើកឡើង​ថា ក្រុមហ៊ុន​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ក្នុង​ការសហការ​ជាមួយ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត សម្រាប់​ការផ្តល់ជូន​ជា​ពិសេស​នេះ ព្រោះ​វា ក៏​ជា​ចេតនា​របស់​ក្រុមហ៊ុន​ក្នុង​ការផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​មធ្យោបាយ​ដឹកជញ្ជូន ដែល​មាន​ភាពងាយស្រួល និង​មាន​តម្លៃ​ទាប សម្រាប់​ការធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខ​នេះ​។​

​ប្រជាជន​កម្ពុជា​គ្រប់​រូប នឹង​ទទួលបាន​ការផ្តល់ជូន​នេះ ប្រសិន​បើ​ពួកគេ​ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ WingPay ។ សម្រាប់​អតិថិជន​ដែល​ចង់​ទទួល​បាន​ការ​ផ្តល់​ជូន​នេះ អតិថិជន​គ្រាន់តែ​ធ្វើ ការទាញយក និង​តំឡើង​កម្មវិធី​ស្មា​ត​ហ្វូន​វី​ង និង​បញ្ចូល​ទឹកប្រាក់ តាមរយៈ​បុគ្គលិក​ជា​តំនាង​ធនាគារ​ឯកទេស​វី​ង នៅ​ស្ថានីយ៍​រថភ្លើង​ចាប់ពី​ថ្ងៃនេះ​តទៅ​។ ការផ្ដល់ជូន​ជាពិសេស នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​គម្រប់​ខួប ១០ ឆ្នាំ របស់​ធនាគារ​ឯកទេស វី​ង ដែលជា​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ចល័ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×