Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ចុះ​ត្រួតពិនិត្យ អភិបាលខេត្ត​មណ្ឌលគិរី ថា​គ្មាន​ការដឹកឈើ​ខុសច្បាប់ ចេញ​ទៅ​លក់​នៅ​វៀតណាម​

spot_img

​មណ្ឌលគិរី ​៖ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​មន្ត្រី​ជំនាញ​មួយ​ចំនួន នា​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព តាម​បណ្តា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ដែល​ធ្វើការ​ឈូសឆាយ​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម​គណៈកម្មាធិការ​ចម្រុះ​ខេត្ត ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​នៅ​ទូទាំង​ខេត្ត ជា​លទ្ធផល រក​មិនឃើញ​មាន​បទល្មើស​នោះ​ទេ ពិសេស​ការ​ចរាចរ​ឈើ​ពី​ខេត្ត​មណ្ឌលគិរី ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​មាន​វត្តមាន​នៅក្នុង​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច ហាម​ដាច់ខាត មិន​អនុញ្ញាត​ឱ្យ​ដឹកជញ្ជូន ពី​ខាងក្រៅ ទៅ​ប្រថាប់ត្រា ទៅ​ជា​ឈើ​ស្របច្បាប់​នោះ​ទេ ហើយ​ប្រសិនបើ​ស្រាវជ្រាវ​រកឃើញ នឹង​បញ្ឈប់​ក្រុមហ៊ុន​នោះ​ភ្លាម​។​

​លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន ត្រូវធ្វើ​យ៉ាងណា អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​គោល​ការ​ច្បាប់ និង​ចុះ​ទប់ស្កាត់​ការ កាប់​ទន្ទ្រាន យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ថែមទាំង​បាន​ជម្រុញ​ដល់​មន្ត្រី​ជំនាញ ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស ត្រូវរាយការណ៍ជូន​គណៈ​បញ្ជាកា​រ​ខេត្ត​ឱ្យបាន​ទាន់​ពេលវេលា​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×