Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​វត្ត​សុវណ្ណ​គី​រី ឆាន់ចង្ហាន់​ក្នុង​មុង ដោយសារ​សត្វ​រុយ ដែល​កើត​មក​ពី​គំនរ​សំរាម នៅ​ក្បែរ​វត្ត​

spot_img

​​ខេត្ត​កំពង់ស្ពឺ ៖ ព្រះសង្ឃ​វត្ត​សុវណ្ណ​គី​រី ហៅ​ភ្នំ​កំប៉ូត ស្ថិតក្នុង​ភូមិ​តា​ម៉ុល សង្កាត់​/​ក្រុង​ច្បារមន ឆាន់ចង្ហាន់​ក្នុង​មុង ដោយសារ​សត្វ​រុយ ដែល​កើត​មក​ពី​គំនរ​សំរាម ដែល​គេ​យក​មក​គរ​ចោល​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​វត្ត ។​

​បើ​តាម​ពុទ្ធបរិស័ទ​ដែល​នាំ​យក​ចង្ហាន់ ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​នេះ បានឲ្យដឹងថា រដូវ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំ ដូច្នេះហើយ​ទើប​មិន​ថា អ្នក​នៅ​ជិត ឬក៏​ឆ្ងាយ​នោះទេ តែងតែ​នាំ​កូនចៅ​មាន​ទាំង​ចង្ហាន់​មក​កាន់​វត្ត ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​កា​ទាំង​៧​សន្តាន​ទៅកាន់​លោក​ខាងមុខ តែ​អ្វី​ដែល​ជា​ការរំខាន​នោះ គឺ​សត្វ​រុយ​ដែល​ហើរ​ចេញពី​គំនរ​សំរាម​នៅ​ក្បែរ​វត្ត​មក​ទំ​លើ​ចាន​ចង្ហាន់​យ៉ាងច្រើន​ស្អេកស្កះ​មើលទៅ​គួរ​ឲ្យ​ព្រឺក្បាល​ខ្លាំងណាស់ ។​

​ដូច្នេះហើយ​ទើប​គណៈកម្មការ​វត្ត​ព្រមទាំង​ពុទ្ឋបរិស័ទ​ចំណុះជើងវត្ត​សម្រេច​គ្នា​ថា មានតែ​ដេរ​មុង​ឲ្យ​ធំ ហើយ​យក​មក​ចង​គ្រប​ពីលើ​នោះទេ ទើប​ព្រះសង្ឃ​អាច​ឆាន់ចង្ហាន់​បាន ដោយ​គ្មាន​ការរំខាន​ពី​សត្វ​រុយ ធ្វើ​ដូច្នេះ​ដោយសារ​តែ​គិតគូរ​ពី​ព្រះ​សុខភាព​ព្រះសង្ឃ ។​

​លោកតា​អាចារ្យ​ម្នាក់​បានឲ្យដឹងថា វត្ត​កំប៉ូត​នេះ​មាន​ព្រះសង្ឃ​គង់​ជាង​១០​អង្គ ហើយ​បច្ចុប្បន្ន​អំឡុង​ពេល​តាំង​ចូល​វស្សា គឺ​មាន​តិចតួច​នោះទេ ទើបតែ​ដល់ពេល​ដាក់​បិណ្ឌ (​បុណ្យ​ភ្ជុំ​) រហូតមក​ដល់​នេះ ណាមួយ​ភ្លៀង​ផង ទើប​សត្វ​រុយ​ហើរ​មក​កាន់តែច្រើន ហើរ​ចេញមក​ពី​គំនរ​សំរាម​ដែល​នៅ​ក្បែរ​វត្ត ។​

​ចំណែក​ពុទ្ធបរិស័ទ​បាន​សំណូមពរ​ដល់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន សូម​មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​ទប់ស្កាត់​ផង ដើម្បី​ឲ្យ​អ្នក​ទៅ​ធ្វើបុណ្យ​បាន​ស្ងប់​អារម្មណ៍​រឿង​សត្វ​រុយ​ទំ​លើ​ចង្ហាន់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×