Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ទេសចរណ៍​ឡើង​លោះ​ព្រលឹង ពេល​ប្រទះ​ឃើញ​អណ្តើក​សមុទ្រ​ធំ​បំផុត​ពិភពលោក “​ឡើង​គោក​” ! (វីដេអូ)

spot_img

​ថ្មីៗ​នេះ​ក្រុម​ភ្ញៀវ​ទេសចរ​មួយ​ពិតជា​ព្រឺព្រួច និង​ស្រឡាំងកាំង ក្រោយ​ពេល​ប្រទះ​ឃើញ​សភាវៈ​សមុទ្រ​ដ៏​ធំ​កំពុង​ចលនា​គើមៗ​នៅ​ឆ្នេរ។​

​វា​គឺជា​អម្បូរ​អណ្តើក​ធំ​បំផុត​លើ​ភព​ផែនដី និង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​កន្ធាយ​ទឹកសាប និង​កន្ធាយ​សមុទ្រ (​ទឹកប្រៃ​) ព្រោះ​ទំហំ​របស់​ពួកវា ។​

​វា​គឺជា​សត្វ​អណ្តើក​ស្បែក (​ឈ្មោះ​វិទ្យាសាស្ត្រ Dermochelys coriacea) -​ជា​អម្បូរ​ល្មូ​ន​ធំ​លំដាប់​ទី​៣ បន្ទាប់​ពី​ក្រពើ ។​

​វា​មាន​បណ្តោយ​ដល់​ទៅ​ជិត ២​ម៉ែត្រ ហើយ​ទម្ងន់​ធំ​បំផុត​ប្រមាណ ៩០៧ kg ។​

​ពេល​ឃើញ​មនុស្ស​វា​ប្រឹង​ប្រើ​ជើង​របស់​វា​ដែល​ស្រដៀង​នឹង​ច្រវ៉ា កាយ​ចលនា​ទៅមុខ​ចុះ​សមុទ្រ​វិញ ។ តាម​អ្នកជំនាញការ​នោះ វា​ឡើង​គោក​ដើម្បី​កាយ​ខ្សាច់​បង្កើត​សម្បុក​ទម្លាក់​ពង​នា​រដូវ​បន្ត​ពូជ ។​

​ធម្មតា​អណ្តើ​ត​ត្រូវ​លូតលាស់​ពី ១០-១៥​ឆ្នាំ ទើប “​ពេញវ័យ​” ហើយ​អាយុ​ជា​មធ្យម​របស់​វា​គឺ​ប្រមាណ ១០០​ឆ្នាំ (១​សតវត្សរ៍​) ។​

​បច្ចុប្បន្ន​វា​គឺជា​អម្បូរ​សត្វ​ដ៏​កម្រ ដែល​នៅ​សេសសល់ ។ វា​ក៏​ជា “​ជនរងគ្រោះ​” កំពុង​ប្រឈម​នឹង​ការ​ដាច់​ពូជ​ព្រោះ​បរិស្ថាន​សមុទ្រ​សម្បូរ​ទៅ​ដោយ​សំរាម​ប្លា​ស្ទិក​របស់​មនុស្ស ៕ លី​សា​

spot_img
×