Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែង​លេងសើច​ក្លាយ​ទុក្ខ ធ្វើ​ពូ​ម្នាក់​ភ័យ​ឡើង​ស្លេក​មុខ​! បន្ទាប់​ធ្វើ​ឲ្យ​ក្មួយប្រុស​ខ្លួន​ត្រូវ​ជាប់​ក្នុង​ម៉ាស៊ីន​បោកគក់ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​មួយ ដែល​យើង​គ្រប់គ្នា​បានឃើញ​ហើយ​​ស្លុត​រន្ធត់​​ជំនួស​ជាខ្លាំង នៅពេលដែល​ក្មេងប្រុស​អាយុ ៣ ឆ្នាំ ម្នាក់ ត្រូវបាន​ជាប់​ក្នុង​ម៉ាស៊ីន​បោកគក់ ដែលជា​លទ្ធផល​ដោយសារតែ​ការលេង​សើច​ពី​ពូ​របស់គេ នៅវេលា​ម៉ោង ១២ និង ៣០ ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ ។​

​យោងតាម​ម្ចាស់​ម៉ាស៊ីនបោកខោអាវ​តាម​សាធារណៈ ដែលមាន​ឈ្មោះ Hamal Hassan, ក្មេង​តូច​នោះបាន​ទៅ​កន្លែង​ម៉ាស៊ីន​បោកគក់ នៅក្នុង Buit Sentosa, ទីក្រុង Rawang ប្រទេសម៉ាឡេស៊ី ជាមួយ​ឪពុកម្តាយ និង​ពូ​រប​ស់វា កាលពី​យប់​ថ្ងៃកើតហេតុ​ខាងលើ ។​

​ប៉ូលីស Hulu Selangor លោក Lim Bak Phai ត្រូវបាន​ដក់ស្រង់​សម្តី​ដោយ Malay Mail ដោយ​និយាយថា​៖ «​ស្ត្រី​ជា​ម្តាយ​អាយុ ២៥ ឆ្នាំ បាន​នាំ​កូនប្រុស​អាយុ ៣ ឆ្នាំ របស់​នាង ទៅកាន់​កន្លែង​បោកគក់​មួយ នៅវេលា​ម៉ោង ១២ និង​៣០ នាទី​ព្រឹក ដើម្បី​ឲ្យ​គេ​បោកគក់​ខោអាវ​» ។​

​ម្ចាស់​កន្លែង​បោកគក់​រូបនេះ បាន​ប្រាប់ NST ឲ្យ​ដឹងថា​៖ «​ភ្លាមៗ​នោះ បុរស​ម្នាក់​ដែល​​ត្រូវជា​ពូ​ បានដាក់​ក្មេង​តូច​ម្នាក់​ចូលក្នុង​ម៉ាស៊ីន​បោកគក់ ហើយ​ស្រាប់តែ​ទ្វារ​របស់​វា​ត្រូវ​ជាប់គាំង ពុំ​អាច​បើក​បាន​តែម្តង​» ។​

​បានដឹងថា ម្តាយ​ក្មេងប្រុស​រងគ្រោះ​នោះ ពុំបាន​ដឹង​អំពី​សកម្មភាព​លេងសើច​​របស់​ប្អូនប្រុស​របស់​នាងនោះទេ រហូត​ទាល់តែ​នាង​បានដឹង​កូនប្រុស​ត្រូវ​ជាប់​ខាងក្នុង​ម៉ាស៊ីន​បោកគក់គួរឲ្យរន្ធត់​យ៉ាងខ្លាំង ។​

​យោងតាម Bernama ទង្វើ​នាំ​ឲ្យ​ក្លាយជា​ទុក្ខ​នេះ គឺធ្វើឡើង​ក្នុង​បំណង​លេងសើច​ប៉ុណ្ណោះ ។​

​សំណាង​ហើយ ដែល​បាន​បុរស​ជាច្រើន​មកពី​ភោជនីយដ្ឋាន​ក្បែរ​នោះ បាន​នាំ​ជួយសង្គ្រោះ​ក្មេងប្រុស​តូច​នេះ​ចេញពី​ក្នុង​ម៉ាស៊ីន​ដោយ​សុវត្ថិភាព តាមរយៈ​ការ​វាយ​បំបែក​ទ្វារ​កញ្ចក់​ដោយ​ញញួរ ៕

  

ដោយ​៖ ចន្ទី

ប្រភព​៖ thecoverage.my​

spot_img
×