Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រូចឆ្មារ មាន​អត្ថប្រយោជន៍​យ៉ាង​លើសលប់ ចំពោះ​សុខភាព​

spot_img

ក្រូចឆ្មារ ជា​ផ្លែ​ឈើ​មាន​រាង​តូច មូល និង​មាន​រសជាតិ​ជូរ​។ វា​ជា​របស់​ដែល​គេ​ប្រើប្រាស់​ច្រើន​សម្រាប់​ធ្វើជា​គ្រឿងផ្សំ​ក្នុង​អាហារ នំ និង​ភេសជ្ជៈ​ជាដើម​។ វា​ក៏​ត្រូវបាន​គេ​យក​ទៅ​តុបតែង​អាហារ​ផងដែរ​។ ចំពោះ​ទឹក​ក្រូចឆ្មារ​វិញ​ផ្ទុក​ទៅដោយ​ជាតិ Citric Acid ៥​ភាគរយ​ដើម្បី​ផ្តល់អោយ​មាន​រស់ជាតិ​ជូរ​។

ក្រូចឆ្មារ​សម្បូរ​ជាង​គេ​គឺ​វីតាមីន C​។ វា​ក៏​ផ្ទុក​ទៅដោយ​វីតាមីន​ជាច្រើន​ដែរ​ដូចជា វីតាមីន B, Riboflavin និង​ជាតិ​រ៉ែ កាល់ស្យូម​, ផូស្វ័​រ​, ម៉ាញ៉េ​ស្យូម ព្រមទាំង​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត​ដែរ​។ ទឹក​ក្រូចឆ្មារ​គឺជា​ភេសជ្ជៈ​ផ្តល់នូវ​សុខភាព ជាពិសេស​នៅ​ពេល​ព្រឹក​។

​ការទទួល​ទឹក​ក្រូចឆ្មារ​រាល់​ថ្ងៃ​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សុខភាព​មួយចំនួន​ដូចជា​៖

– ល្អ​ចំពោះ​ក្រពះ​

– ជំនួយ​ក្នុង​ការព្យាបាល​បញ្ហា​ផ្លូវដង្ហើម​

– ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​

– គ្រប់​សម្ពាធ​ឈាម​ឡើង​ខ្ពស់​

– បន្ថែម​ការថែរក្សា​ធ្មេញ​

– បំបាត់​អាការៈ​ក្តៅខ្លួន​

– បំបាត់​អា​ការៈឈឺ​បំពង់ក​

– ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​

– ល្អ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​

– ជួយ​ច្រោះ​ឈាម​

​ប្រភព​៖ health

សុភ័ក្ត្រ

spot_img
×