Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​សង​ត្រឡប់​មក​ចិន សណ្តែកដី ២០​តោន ព្រោះ​មាន​សារធាតុ​ពុល ខណៈ​វៀតណាម​ប្រកាសអាសន្ន​ថា ៖ ប្រយ័ត្ន​វា​តម្រង់​មក​…​ហើយ​!

spot_img

​ស្ថាប័ន​ពិនិត្យ​សត្វ​និង​រុក្ខជាតិ​របស់​សហព័ន្ធ​រុស្ស៊ី (Rosselhoznadzor) បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិន​ដឹក​ត្រឡប់​ថយ​ក្រោយ​សណ្តែកដី ១៩​តោន ដែល​បាន​អែប​ចូល​កំពង់ផែ Primorye ដោយសារ​ពិនិត្យឃើញថា ទំនិញ​នេះ​មាន​សារធាតុ​លោហៈ​ពុល cadmium ដ៏​គ្រោះថ្នាក់ ។​

​ទីភ្នាក់ងារ​សារព័ត៌មាន Sputnik (​រុស្ស៊ី​) ព័ត៌មាន​ខាងលើ​ត្រូវបាន​សាខា​ត្រួតពិនិត្យ​សត្វ និង​រុក្ខជាតិ​តំបន់ Primorye និង​ខេត្ត Sakhalin របស់​រុស្ស៊ី​ប្រកាស​ផ្សាយ​ថា ៖ “​លទ្ធផល​ពិសោធន៍​ចំពោះ​បណ្តា​គំរូ​យក​ពី​សណ្តែកដី នាំចូល​ពី​ចិន​នៅ​ថ្ងៃ​ទី ១២ ខែកញ្ញា​នេះ បាន​រកឃើញ​សារធាតុ cadmium លើស​កម្រិត​អនុញ្ញាត ២​ដង មិន​សមស្រប​ជាមួយ​បទដ្ឋាន​បច្ចេកទេស​របស់​សម្ព័ន្ធភាព​គយ ០១៥/២០១១ អំពី​ពពួក​ធញ្ញជាតិ​” ។​

​ហេតុ​នេះ​អាជ្ញាធរ បាន​សម្រេច​ឲ្យ​សមី​ក្រុមហ៊ុន​យកចេញ​ពី​រុស្ស៊ី ។ នេះ​ពុំមែន​ជា​លើក​ទី​១ ទេ ដែល​ករណី​សណ្តែកដី​នាំចូល​ពី​ចិន មាន​បញ្ហា​ដូចនេះ​។ តាម​អ្នកជំនាញការ​នោះ ការ​ដែល​សណ្តែកដី​មាន​សារធាតុ​ពុល cadmium លើស​បែបនេះ ព្រោះ​តែ​ការប្រើ​ដី Phosphate ច្រើនពេក ហើយ​ជា​ប្រចាំ​នៅលើ​ដី​បង្កបង្កើនផល ។​

Cadmium ជា​សារធាតុពុល ដែល​វា “​បង្ក​ក​” ក្នុង​រាងកាយ​យូរៗ​ទៅ​ធ្វើឲ្យ​សុខភា​ពប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។​

​ដូច្នេះ​ឯង​ទើប​វៀតណាម បាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ឲ្យមាន​ការប្រុងប្រយ័ត្ន ព្រោះ​ទំនិញ​នេះ អាច “​រំលង​” របាំង​ព្រំដែន​ចូលមក​ប្រទេស​ខ្លួន ។​

​តាមរយៈ​នោះ​ខ្មែរ​យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ព​ញ​រោះពី​វៀតណាម​មក “​ងាក​” តែ​បន្តិច​គឺ​… យើង​ហើយ ៕ ចន្ទ្រា​

spot_img
×