Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ឡាវ​ម្នាក់ ដាក់ពន្ធនាគារ​មួយជីវិត រឿង​ជួញដូរ គ្រឿងញៀន ជាង​៥០​គីឡូក្រាម ឯ​អ្នក​ដឹក​គ្រឿងញៀន​ត្រូវ​ដោះលែង

spot_img

​ភ្នំពេញ​ ៖ ជនជាតិ​ឡាវ​ម្នាក់​ដែល​ជួញដូរ​គ្រឿងញៀន​ចំនួន​៥៤​គីឡូក្រាម ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទា​ដាក់គុក​អស់​មួយជីវិត ហើយ​បក្ខពួក​ម្នាក់​ទៀត​ត្រូវ​ដោះលែង​។​

នៅ​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ លោក ពេជ្រ វិជ្ជា​ធរ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ លួ​ន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ឡាវ ដាក់គុក​អស់​មួយជីវិត និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥០​លាន​រៀល ចូល​ជា​ថវិការដ្ឋ ពី​បទ​ដឹកជញ្ជូន រក្សាទុក និង​ជួញដូរ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧ យោងតាម​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

ចំណែក​ជនជាប់ចោទ ឈ្មោះ ថង វ៉ាង ថៅកែ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ថង វ៉ាង ដែលជា​អ្នក​ដឹក​គ្រឿងញៀន ចូល​មក​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧ តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​។ បន្ទាប់ពី​ដាក់​គុក​អស់​មួយរយៈ​ជនជាប់ចោទ​ឈ្មោះ ថង វ៉ាង ក៏​ត្រូវបាន​ដោះលែង​ឱ្យ​រួចខ្លួន​វិញ​។​

​គួររំលឹកថា នៅ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស ចំនួន​៣​នាក់​រួមមាន​ទី​១៖ ឧកញ៉ា ស៊ី ឡា​ឡយ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ( ស្លាប់​នៅក្នុង​ពន្ធនាគារ​), ទី​២៖ ឈ្មោះ លួ​ន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ឡាវ (​ត្រូវ​ដាក់​គុក​១​ជីវិត​) និង​ទី​៣៖ ឈ្មោះ ថង វ៉ាង ថៅកែ​ក្រុមហ៊ុន ថង វ៉ាង ដឹក​អ្នកដំណើរ (​តុលាការ​សម្រេច​ដោះលែង​)​។​

ឧកញ៉ា ស៊ី ឡា​ឡយ ជា​ថៅកែ​គ្រឿងញៀន និង​កូនចៅ​ឈ្មោះ លួ​ន សុ​ផា ជា​ជនជាតិ​ឡាវ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាល ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧ ពេល នាំយក​គ្រឿងញៀន ទម្ងន់​សរុប​៥៤​គីឡូក្រាម ចូល​ក្នុង​ក្រុង​ភ្នំពេញ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×