Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទិដ្ឋភាព​ដ៏ “​ខ្លោចផ្សារ​” របស់​កសិករ​វៀតណាម ៖ ចាក់​ផ្លែ​ស្រកានាគ​ទាំង​គៗ​ឲ្យ​គោ​ស៊ី​… ប្រការ​នេះ​ទើប​នៅ​ស្រុក​យើង​មាន​ស្រកានាគ​ដឹក​តាម​រ៉ឺម៉ក​១ គី​ឡូ ២០០០​រៀល​!

spot_img

…​ចម្ងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ ពី​ព្រៃនគរ នា​ខេត្ត​ប៊ិញ​ធ្វឹង (Binh Thuan) វៀតណាម គេ​ចាក់​ផ្លែ​ស្រកានាគ​ទាំង​គរៗ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ព្រែក ដើម្បី​ឲ្យ​គោ​ស៊ី ។​

​បណ្តាញ​សង្គម​វៀតណាម​កំពុង​បង្ហោះ​រឿងនេះ ព្រោងព្រាត ។​

​យោបល់​មួយចំនួន​ចោទប្រកាន់​លើ​ក្រុម​ឈ្មួញកណ្តាល​គេ​ថា ៖ “​កន្លែង​ខ្លះ​រកស៊ី​គ្មាន កន្លែង​ខ្លះ​បែរជា “​សម្បូរ​” ដល់​ថ្នាក់​ចាក់ចោល​! ទាំងអស់​នេះ​មក​ពី “​ឈ្មួញ​កណ្តាល​” ។​

​ប៉ុន្តែ​មតិ​ភាគច្រើន​ថា​នេះ បណ្តាល​មកពី​រដ្ឋាភិបាល​ពុំមាន​គោលនយោបាយ​សមស្រប ព្រោះ​ទាល់តែ ៖ ការផ្គត់ផ្គង់​លើស​តម្រូវការ​ទើប​វា​មាន​បញ្ហា​បែបនេះ ! ។​

​មតិ​លើ​បណ្តាញ​សង្គម ។​

​បេះ​យក​មក​ចាក់ចោល​ឲ្យ​គោ​ស៊ី​មុខផ្ទះ​

​ហេតុ​នេះ​ឯង​រឿង​ស្រកា​នាគ​១​គី​ឡូ ២០០០​រៀល កំពុង​ដឹក​លក់​តាម​ដង​វិថី​នៅ​ស្រុក​យើង​វា​ពុំ​មែន​ជា​បញ្ហា​អ្វី គួរ​ឲ្យ​ងឿងឆ្ងល់​នោះទេ ។​

​យ៉ាងណាក្តី ក៏​វា​ចៀស​មិន​រួច​ពី​ការ​វាយ​ទម្លាក់​ថ្លៃ​ស្រកានាគ​របស់​កសិករ​ខ្មែរ​យើង ដែល​ដាំ​វា​ផង​ដែរ ប្រសិនបើ​សមត្ថកិច្ច​ពុំ​មាន​វិធានការ​នោះទេ ៕ ចន្ទ្រា​

spot_img
×