Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្បត្តិ​ធំ​បំផុត​លើ​លោក​គឺ “​មនុស្ស​” ប៉ុន្តែ​អនិច្ចា​អ្វី កុលសម្ព័ន្ធ​នៅសល់​គ្នា​ប្រមាណ ៨០​នាក់​នេះ កំពុង​ប្រឈម​នឹង​ការបាត់បង់​ផុត​ពូជ​ទាំងស្រុង ព្រោះ​ការ “​វាយលុក​” របស់​ក្រុម​អាជីវកម្ម​រ៉ែ ឈើ​… (វីដេអូ)

spot_img

Awa គឺជា​កុលសម្ព័ន្ធ​បុព្វកាល​ដ៏​ចម្លែក​បំផុត​ពិភពលោក​នៅ​ប្រឹ​ស៊ីល ហើយ​ពួកគេ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដាច់​ពូជពង្ស ព្រោះ​ទង្វើ “​ឈ្លានពាន​”​ពី​សំណាក់​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ និង​ឈើ ។​

​ពួកគេ​រស់នៅ​បែប​ពនេចរ​ក្នុងព្រៃ Maranhao ។ ដើមឡើយ​កុលសម្ព័ន្ធ​នេះ​មាន​គ្នា​ប្រមាណ ៦០០​នាក់ ហើយ​ប្រមាណ ១០០​នាក់ ពុំ​ដែល​ចេញ​ផុត​ពី​ព្រៃ​ទេ ។​

​ទស្សនា​វ​ដ្តី National Geographic ចេញផ្សាយ​ខែតុលា​នេះ បានបង្ហាញ​រូបភាព ដ៏​កម្រ​មួយចំនួន​ពី​ជីវិត​របស់​កុលសម្ព័ន្ធ Awa ដែល​កំពុង​ដង្ហោយហៅ​ការជួយ​សង្គ្រោះ​ជីវិត​របស់​ពួកគេ​… ។​

​ថ្វី​ត្បិត​មាន​ខ្សែ​រថភ្លើង​រត់​កាត់​តំបន់​រស់នៅ​ពួកគេ​ក្តី តែ​ជីវភាព​របស់​កុលសម្ព័ន្ធ​នេះ ពុំ​មាន​ការប្រែប្រួល​អ្វី​ទេ ដោយ​នៅ​បន្ត​ប្រើ​ធ្នូ ស្នារ បរបាញ់​សត្វ រក​ទឹកឃ្មុំ និង​គ្រាប់ Babassu ដើម្បី​រស់​នៅ ។​

​ជីវភាព​ពួកគេ​ពឹងពាក់​លើ​ការ​បរបាញ់​សត្វ ។​

​ក្រុម​ស្ត្រី​និង​ក្មេងៗ​កំពុង​ងូតទឹក​ប្រឡែក​លេង​ជាមួយ​អណ្តើក ក្នុង​ទន្លេ​មួយ ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក “​ស្អាត​” របស់​ពួកគេ ។​

​ស្ត្រី​ម្នាក់​កំពុង​ធ្វើ​សត្វ Tatu មក​ច្នៃ​ជា​អាហារ ។​

​ក្មេងប្រុស​ក្នុង​កុលសម្ព័ន្ធ Awa ។​

​ផែនទី​នេះ​ បច្ចុប្បន្នមាន​ខ្សែ​រថភ្លើង​មួយ​បរកា​ត់​១​ថ្ងៃ​ម្តង ។​

​ទន្លេ Yurúa ចន្លោះ​ព្រំដែន Peru- Brazil ជា​តំបន់ “​សមរភូមិ​ឈើ​” ដ៏​ក្តៅគគុក ។​

​អ្នក​ការពារ​ព្រៃឈើ​!

Ayrua 39 ឆ្នាំ បែបនេះ​គឺ​ស្អាត​… លេខ​១ ។​

​ខ្ញុំ​យក​វា​ជំនួស​ឲ្យ​… មួក ។​

​ព្រៃឈើ​ជា​ទីឋាន​រស់នៅ​របស់​ពួកគេ កាន់តែ​តូច​ទៅៗ ប្រៀប​ដូចជា​សមាជិក​ស​ហគ​មន៍​មនុស្ស​នេះ ក៏​ដូចគ្នា​ដែរ ៕ លី​សា​

spot_img
×