ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីលួចគ្រប់គ្រង និងក្លែងបន្លំគណនី Telegram ដើម្បីឆបោកប្រាក់

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ.ម.ណ ភេទប្រុស ជនជាតិខ្មែរ។
តាមការស៊ើបអង្កេត ជនសង្ស័យបានលក់គណនីធនាគាររបស់ខ្លួនឱ្យទៅជនអនាមិកជាថ្នូរនឹងប្រាក់កម្រៃ។ ក្រុមឧក្រិដ្ឋជនបានយកគណនីធនាគារនោះ ទៅប្រើប្រាស់ធ្វើជាមធ្យោបាយទទួលប្រាក់ ក្រោយពីបានធ្វើសកម្មភាពលួចគ្រប់គ្រង (hacked) និងក្លែងបន្លំគណនី Telegram ដើរបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងអំពាវនាវដល់សាធារណជនទាំងអស់៖

  • ប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយផ្តល់ការងារតាមបណ្តាញសង្គម ដែលគ្មានប្រភពច្បាស់លាស់ ព្រោះអាចជាល្បិចកលអូសទាញឱ្យក្លាយជាឧបករណ៍បម្រើផលប្រយោជន៍ដល់ក្រុមឧក្រិដ្ឋជន។
  • ជៀសវាងដាច់ខាតនូវការឱ្យខ្ចី ជួល ឬលក់គណនីធនាគារ និងឯកសារអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ទៅឱ្យបុគ្គលដទៃ ព្រោះសកម្មភាពទាំងនេះជាអំពើខុសច្បាប់ ដែលនាំឱ្យអ្នកប្រឈមមុខនឹងការជាប់ទោសទណ្ឌ ក្នុងនាមជាអ្នកសមគំនិត ឬជាអ្នកទទួលផលនៃបទល្មើស៕រក្សាសិទ្ធដោយ៖សុទ្ធលី