Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង អរគុណ​ចំពោះ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​នៃ​ខេត្ត​តៃនិញ ខេត្ត​ឡុង​អាន និង​ក្រុង​ហូជីមិញ (​វៀតណាម​) ទីក្រុង​ហូជីមិញ ដែល​បាន​ការ​គាំពារ និង​សម្របសម្រួល​ការបញ្ជូន​ត្រឡប់មកវិញ​នូវ​កុមារ​កម្ពុជា ដែល​បាន​ឆ្លងដែន​ទៅ​ប្រកប​របរ​ផ្សេងៗ​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ពុធ ០៩​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨​នេះ បាន អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ស្ដី​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​កុមារ​ឆ្លងដែន​រវាង​ខេត្ត​ស្វាយរៀង (​កម្ពុជា​) ជាមួយ​ខេត្ត​ឡុង​អាន ខេត្ត​តៃនិញ និង​ទីក្រុង​ហូជីមិញ (​វៀតណាម​) ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ឹម ហេន អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ លោក ជិន វ៉ាន់​ចៀន អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​តៃនិញ និង​លោកស្រី ង្វៀន ធី​បាច់​ហ្វេ នាយិកា​រង​មន្ទីរ​ពលកម្ម យុទ្ធជន​ពិការ និង​សង្គមកិច្ច​ខេត្ត​ឡុង​អាន ព្រម​ទាំង​អាជ្ញាធរ​ជាប់​ព្រំដែន សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ភាគី​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ប្រមាណ​ជិត ១០០​រូប ។​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត​ស្វាយរៀង​ក៍ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​នៃ​ខេត្ត​តៃនិញ ខេត្ត​ឡុង​អាន និង​ក្រុង​ហូជីមិញ (​វៀតណាម​) ក៏ដូចជា​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ដែល​បាន​សហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​នឹង​ខេត្ត​ស្វាយរៀង នៅ​ក្នុង​ការ​គាំពារ និង​សម្របសម្រួល​ការបញ្ជូន​ត្រឡប់មកវិញ​នូវ​កុមារ​កម្ពុជា ដែល​បាន​ឆ្លងដែន​ទៅ​ប្រកប​របរ​ផ្សេងៗ​នៅ​ប្រទេស​វៀតណាម ប្រកប​ដោយ​សន្តិសុខ​សុវត្ថិភាព ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ពីរ​កម្ពុជា​-​វៀតណាម ។​

​ជាមួយ​នេះ​លោក ម៉ែន វិបុល ក៏​បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​សហការ​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ ដែល​នឹង​ចូល រួមចំណែក​យ៉ាង​សំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​រាល់​បណ្ដា​សកម្មភាព ចំណុចខ្លាំង ចំណុចខ្សោយ និង​បញ្ហា​ប្រឈម​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងពីរ​បាន​អនុវត្ត​នា​ពេលកន្លងមក ក្នុង​កិច្ច​គាំពារ​កុមារ​ឆ្លងដែន ដើម្បី​ឈាន​ទៅ​លើ​ការដោះស្រាយ​បញ្ហា​នេះ ប្រកបដោយ​ប្រសិទ្ធភាព ហើយ​តាមរយៈ​ការចូលរួម​មតិយោបល់​របស់​កិច្ចប្រជុំ នឹង​ផ្ដល់​ជា​ធាតុ​ចូល​ដ៏​សំខាន់ នៅក្នុង​ការរៀបចំ​ផែនការ​សកម្មភាព​មួយ​ជាក់លាក់ សម្រាប់​ជំរុញ​កិច្ចការពារ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​ពលកម្ម​កុមារ​ឆ្លងដែន​លើ​គ្រប់​ទម្រង់ បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ៕​ ដោយ ៖ វ៉ៃកូ​

spot_img
×