Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លាយ​ជា​សេដ្ឋី​វ័យក្មេង ដោយ​គំនិត​ច្នៃប្រឌិត​ផលិត “​ស្រា​ឫស្សី​”

spot_img

​យុវជន​សញ្ជាតិ​ចិន​ម្នាក់​បាន​មានគំនិត​ច្នៃប្រឌិត​ក្នុងការ​ផលិត​ស្រា​ឫស្សី ដោយ​យក​ស្រា​មកចាក់​បញ្ចូល​ក្នុង​ដើម​ឫស្សី រួច​ទុក​វា​មួយរយៈ​។​

​តាម​គេហទំព័រ Daily Mail យុវជន Chen មុននេះ​បាន​ប្រកបមុខរបរ ធ្វើ​ស្រា​ឫស្សី នៅ​ខេត្ត​ហ្វូ​ជៀង ប្រទេស​ចិន ក្រោយមក​ក៏​បាន​បន្ត​ទៅកាន់​តំបន់​សម្បូរ​ឫស្សី នៅ​ខេត្ត​ស៊ី​ជាំ​ង ដើម្បី​ពង្រីក​មុខរបរ​ពី​ឆ្នាំ ២០១៥​។ ដើម្បី​ផលិត​បាន​នូវ​ផលិតផល​ចម្លែក​ប្លែក​ខុស​គេ​នេះ លោក Chen បាន​ទិញ​ព្រៃ​ឫស្សី​ធំ​មួយ រួច​ទាក់ទង​ទិញ​ស្រាស​សុទ្ធ​ប្រចាំ​តំបន់​នេះ​។ បន្ទាប់​មក​គាត់​ជួល​មនុស្ស​ឲ្យធ្វើ​ការងារ​តាម​បញ្ជារប​ស់​ខ្លួន​។ គាត់​ជ្រើសរើស​យក​ដើម​ឫស្សី​ដែល​នៅ​ខ្ចី រួច​ប្រើ​ឧបករណ៍​ដែល​មាន​សម្ពាធ​ខ្លាំង​ដើម្បី​បាញ់​បញ្ចូល​ស្រាស​ទៅក្នុង​ដើម​ឫស្សី​ទាំងនោះ​។ លោក Chen ឲ្យដឹងថា “​ឫស្សី​ខ្ចី​មានលទ្ធភាព​ស្តារ “​មុខរបួស​” យ៉ាង​លឿន​។ ក្នុង​រយៈពេល​ត្រឹម​១០​ថ្ងៃ​ប៉ុណ្ណោះ រន្ធ​បូម​បញ្ចូល​ស្រា​ទាំងឡាយ​នឹង​ត្រូវ​បិទ​ភ្ជិត ហើយ​ស្រា​ត្រូវបាន​ឡើង​មេ​បែប​ធម្មជាតិ​សុទ្ធសាធ​នៅក្នុង​បរិស្ថាន​ជិត​នោះ​។​

បូម​ស្រា​បញ្ចូល​ទៅក្នុង​ឫស្សី​ខ្ចី​

​​​ស្រា​គឺជា​ភេសជ្ជៈ​មួយ​ពុំ​មាន​អ្វី​ប្លែក​ចំពោះ​មនុស្ស​យើង​ឡើយ ប៉ុន្តែ​ស្រា​ឫស្សី​ជា​ពាក្យ​មួយ​ថ្មី​ទើប​ត្រូវបាន​បញ្ចូល​ក្នុង​វចនានុក្រម​រៀបរាប់​អំពី​ប្រភេទ​ស្រា​។ Chen បកស្រាយ​បន្ថែមថា ស្រាស​ក្រោយពេល​ត្រូវបាន​បញ្ចូល​ក្នុង​ដើម​ឫស្សី​ធ្វើឲ្យ​កម្រិត​អាល់កុល​ថយ​ចុះ​ដោយសា​រឫស្សី​វា​ស្រូបយក ការ​តម្លើង​មេ​ក្នុង​ដើម​ឫស្សី​ធ្វើឲ្យ​ស្រា​មាន​ក្លិនក្រអូប​នឹងឱ​ជា​រស​ពិសេស​។ រីឯ​ពណ៌​របស់​វា​ក៏​បាន​ប្តូរ​ពី​ពណ៌​ស ទៅកាន់​ពណ៌​លឿងខ្ចី គួរ​ឲ្យ​គយគន់ ម្យ៉ាងទៀត វា​មាន​ប្រសិទ្ធភាព​បំប៉ន​សួត និង​កម្ចាត់​ជាតិពុល​បាន​យ៉ាង​ល្អប្រសើរ​។ ដោយហេតុ​នេះ​ឯង​ផលិតផល​របស់​លោក​ពុំ​ផលិត​ទាន់​តម្រូវការ​ឡើយ ហើយ​ជា​មធ្យម​ក្នុង​១​លីត្រ​ស្រា លោក​ចំណេញ​បាន​ជិត ២​ដុល្លារ​។​

​ស្រា​ផលិតផល​ដែល​មាន​ចំណេញ​ខ្ពស់ ដំណាក់កាល​ដំបូង​នេះ​លោក​ផលិត​បាន​ជា​មធ្យម​ប្រហែល ២៥.០០០​លីត្រ ប៉ុណ្ណោះ ហើយ​លោក​កំពុង​សម្រុង​ពង្រីក​បន្ថែម​មុខរបរ​របស់​ខ្លួន​។​

ស្រា​ឫស្សី​ត្រូវបាន​មនុស្សម្នា​និយម​ចូលចិត្ត​ដោយ​សារ​វា​ប្លែក​ហើយ​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​។​

 

 

spot_img
×