Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​ហ៊ុន​ស៊ី​ណាត ស្នើ​លោក​ឧកញ៉ា​ទ្រី ភាព​យកតែ​ព្រៃឈើ​បាន​ហើយ ទុក្ខ​សមុទ្រ​ឲ្យ​រាស្ត្រ​ផង​

spot_img

​ព្រះសីហនុ​៖ ករណី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន បាន​លើកយក​ករណី លោក​ឧ​ញ៉ា ទ្រី ភាព ចាក់​ថ្ម​លុប​សមុទ្រ តែ​អាជ្ញាធរ​គ្រប់គ្រង​សមុទ្រ​ថា ជាការ​អភិវឌ្ឍន៍​ស្របច្បាប់ និង​គ្មាន​ការចាក់ដី​ដូច​ពាក្យ​ច​ចាម​អារាម ត្រូវបាន​លោកស្រី ហ៊ុន ស៊ី​ណាត បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លុយ​អាច​ទិញ​ខ្មោច​ឲ្យ​កិន​ម្សៅ​បាន​មែន សូម​លោក​ឧកញ៉ា​យកតែ​ព្រៃឈើ​បាន​ហើយ ទុក្ខ​សមុទ្រ​ឲ្យ​រាស្ត្រ​ផង​។​

​លោកស្រី បាន​បញ្ជាក់ថា “​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដោយ​បានឃើញ Fresh News គាំទ្រ​គំរោង​អភិវឌ្ឍន៍ របស់​ឧកញ៉ា​ទ្រី​ភាព ខ្ញុំ​គាំទ្រ​ការអភិវឌ្ឍន៍​លើគោក​! ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​ការចាក់ដី​លុប​យក​ឆ្នេរសមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​របស់​រដ្ឋ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ពលរដ្ឋ​មាន​សិទ្ធិ​មិន​អនុញ្ញាត ។ ពីព្រោះ​លោក​ឧកញ៉ា មាន​លុយ​ច្រើន​ហើយ ទិញ​ដី​អភិវឌ្ឍន៍​ទៅ​កុំ​ចាក់​យក​ដី​សមុទ្រ​អី ជយោ ! Fresh News លុយ​អាច​ទិញ​ខ្មោច​ឲ្យ​កិន​ម្សៅ​បាន​មែន​ពិតជា​អស្ចារ្យ សូម​លោក​ឧកញ៉ា​យកតែ​ព្រៃឈើ​បាន​ហើយ ទុក្ខ​សមុទ្រ​ឲ្យ​រាស្ត្រ​ផង​បានទេ​????? ។ ពី​នាយ​សមុទ្រ​យប់​ម៉ោង ១” ។​

​កាលពី​ថ្ងៃអាទិត្យ ២៣ កញ្ញា ឆ្នាំ​២០១៨ នេះ គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​បានប្រកាសថា ការអភិវឌ្ឍន៍​នៅ​តំបន់​ពយ​កំ​ពេញ ជាការ​អភិវឌ្ឍន៍​ស្របច្បាប់ ហើយ​ផ្ដល់​ផលចំណេញ​ដល់​ពលរដ្ឋ​ដែល​នៅ​តំបន់​ជិតៗ​នោះ នេះ​បើយោងតាម​សេចក្ដីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​ឆ្នេរសមុទ្រ​កាលពី​ម្សិលមិញ​។​

​តែ​យោងតាម​ការចុះ​អង្កេត​សិក្សា​ស្រាវជ្រាវ​របស់ លោក សុខ​សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណៈ​ខ្មែរ​ក្រោក បាន​និយាយថា ជា​ក្រុមហ៊ុន ទ្រី ភាព​ដែល​កំពុង​ចាក់​ថ្ម​ចូល​សមុទ្រ និង​ធ្វើភូមិគ្រឹះ​មួយ​នៅ​លើនោះ ខណៈដែល​ពលរដ្ឋ​ជិតៗ​នោះ គ្មាន​នរណាម្នាក់​ពេញចិត្ត​សោះ ព្រោះ​គេ​មក​ចាក់ដី​នៅក្នុង​សមុទ្រ ដោយ​ព័ទ្ធរបង​ពុំ​ឲ្យ​នរណាម្នាក់​បាន​ចូល​នោះទេ ។​

​រីឯ​ការចាក់​ថ្ម​ចូល​ឆ្នេរ​កំ​ពេញ គឺមាន​ទំហំ​ធំ ហើយ​ផ្ទុយ​ពី​ការប្រកាស​ជាក់ស្ដែង របស់​គណៈកម្មាធិការ តែ​យ៉ាងណាមិញ​បញ្ហា​ការចាក់​ថ្ម​លុប​សមុទ្រ​នេះ ត្រូវបាន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ទាមទារ នៅ​ការបង្ហាញ​ឯកសារ​បន្ថែមទៀត ដើម្បី​បញ្ជាក់ថា ជាការ​ស្របច្បាប់ ព្រោះ​កន្លងមកនេះ លោក ថោង ខុន បាន​បញ្ជាក់ថា ត្រូវ​អភិវឌ្ឍន៍​ចំងាយ​ពី​ឆ្នេរ យ៉ាងតិច​១០០​មែត្រ ៕ ​ដោយ ​៖ ​រចនា​

spot_img
×