Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ឥណ្ឌូណេស៊ី​ត្រូវបាន​អនុញ្ញាតឱ្យ​បាញ់​ព្រមាន និង​ចាប់ខ្លួន​អ្នក​ឆ្លៀតឱកាស​លួច​យក​ទំនិញ​ទាំងឡាយ នៅ​ហាង​Palu

spot_img

​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​រាប់សិប​នាក់​ដែល​បាន​ដើរ​ប្រមូល​របស់របរ នៅ​តំបន់​ទើប​រង​ទទួល​ឥទ្ធិពល​ពី​គ្រោះធម្មជាតិ​នាទី​ក្រុង​Palu ។

ពលរដ្ឋ​កំពុង​នាំគ្នា​ជញ្ជូន​ទំនិញ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​Palu.​ថ្ងៃទី​៣០​ខែកញ្ញា​

​វរសេនីយ៍ឯក Dewa Agung Hadisaputra បាន​និយាយ​ពី​ម្សិលមិញ​នេះ​ថា «​ប្រសិនបើ​ស្ថានការណ៍​នេះ​បង្កើត​មាន​ទៀត យើងខ្ញុំ​នឹង​បាញ់​គ្រាប់​ដំបូង​ដើម្បី​ព្រមាន រួច​បន្ទាប់មក​នឹង​បាញ់​សំដៅលើ​ពួកគេ​កុំឱ្យ​ធ្វើ​ចលនា​បាន ព្រោះថា​តាំងពី​ពេល​ដំបូង ពួកគេ​បាន​សម្រុក​ប្រមូល​ទំនិញ សាំង​និង​ទឹក​។ បណ្ដា​ហាង​លក់ទំនិញ​បាន​បិទទ្វារ ។ ស្ថានភាព​ចាប់បង្ខំ​ឱ្យ​ពួកគេ​ធ្វើបែបនេះ​។​យើងខ្ញុំ​អាចធ្វើ​មិនដឹងមិនឮ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ព្រោះតែ​ពួកគេ​ត្រូវការ​របស់​ទាំងនោះ​។ ប៉ុន្តែ​ឈានដល់​ថ្ងៃទី​បី​ក្រោយ​គ្រោះមហន្តរាយ ពួកគេ​ចាប់ផ្តើម​ប្រមូលយក​ទាំង​បរិក្ខារ​អេឡិចត្រូនិក​»​។​

​វរសេនីយ៍ឯក​រូបនេះ​ឱ្យដឹងថា រថយន្ត​ដឹកជញ្ជូន​ទំនិញ​សង្គ្រោះ​ពេលនេះ​នឹងត្រូវ​បានការ​ពារ​ដោយ​ទាហាន​៥​នាក់​។​

​ការរញ្ជួយ​ដី​កម្រិត​៧,៥ Richter កាលពី​ថ្ងៃ​២៨​ខែកញ្ញា បាន​បង្ក​ជា​រលក​ស៊ូណាមិ​កម្ពស់​ដល់​ទៅ​៦​ម៉ែត្រ ដោយបាន​ទាញយក​ទៅតាម​ទាំង​ផ្ទះសម្បែង សំណង់​នានា​នៅ Palu​និង Donggala ។​សមត្ថកិច្ច​ឱ្យដឹង​នៅ​ថ្ងៃទី​៣​តុលា​ថា​គេ​បាន​រកឃើញ​សាកសព​មនុស្ស​១៤០៧​នាក់ ហើយ​បើតាម​ការិយាល័យ​មនុស្ស​ធម៌​របស់​អង្គការសហប្រជាជាតិ​ឱ្យដឹងថា មាន​មនុស្ស​ជិត​២០០.០០០​នាក់​ចាំបាច់​ត្រូវ​ទទួល​ការសង្គ្រោះ​ជាបន្ទាន់ ព្រោះ​ក្នុងនោះ​មាន​ក្មេង​រាប់ពាន់នាក់​៕
​លី​សា​

spot_img
×