Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង​២១៥​គ្រឿង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកជញ្ជូន​ពលរដ្ឋ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ទៅតាម​ខេត្ត និង​ដឹក​ត្រឡប់មកវិញ​អំឡុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​ផ្តល់​កាដូរ​មួយ​ថ្មី​ទៀត ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង សាធារណៈ​១២០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​មក​មិន​គិតថ្លៃ រយៈពេល​៦​ថ្ងៃ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​នៅ​ល្ងាច​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​នានា ក៏ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ត្រឡប់មក រាជធានី​ភ្នំពេញ​វិញ​ឱ្យ​មាន​លក្ខណៈ ល្អ​ប្រសើរ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​។​

​ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​បានបញ្ជាក់​ថា​៖ ការដឹក​ជូន ប្រជាពលរដ្ឋ​ទៅវិញទៅមក​ដោយ​ឥតគិតថ្លៃ រវាង​រាជធានី​ភ្នំពេញ ទៅ​ស្រុកកំណើត​នេះ នឹង​ចាប់ផ្តើម​ធ្វើឡើង នៅ​រៀងរាល់​ម៉ោង ​៥ ៖ ៣០​នាទី​ព្រឹក ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ដោយ​អនុវត្ត​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។​

​សេចក្ដីជូនដំណឹង​បន្តទៀតថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​រថយន្តក្រុង ចំនួន​៩៥​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ដោយ​មិន បង់ប្រាក់​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨៕ ​ដោយ​ ៖ ​កូឡាប​

    

spot_img
×