Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រោម​៩​កៅអី​ដែល​នាំចូល​មកពី​ASEAN ៩​ខែ​ដើម​ឆ្នាំនេះ ដោយឡែក​គយ​ក្រុង​ហូជីមិញ​បាត់បង់​ចំណូល​ពន្ធ​ប្រមាណ​២៤០​លាន​USD

spot_img

​នាយកដ្ឋាន​ពន្ធ​ទីក្រុង​ហូជីមិញ នៅ​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ បាន​បាត់បង់​ប្រភព​ចំណូល​ពី​រថយន្ត​នាំចូល​ប្រមាណ ៥៦០០០០​លាន​ដុង​(​ប្រមាណ​២៤០​លាន​USD)​។​មូលហេតុ​ដោយសារ​រថយន្ត​ទាំងនោះ​ត្រូវបាន​នាំចូល​ពី​បណ្ដា​ប្រទេស​ASEAN ច្រើន​បំផុត​គឺ​ថៃ​និង​ឥណ្ឌូណេស៊ី ដែល​អត្រាពន្ធ​នាំចូល​គឺ​ស្មើ​សូន្យ​។​

​រប​បរិមាណ​រថយន្ត​នាំចូល​នៅ​ទីក្រុង​ហូជីមិញ​កើន​ខ្ពស់ តែ​ចំណូល​ពី​ពន្ធ​ធ្លាក់ចុះ​ប្រមាណ​២៤០​លាន​USD​។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ដែល​ដកស្រង់​របាយការណ៍​គយ​ក្រុង​ហូជីមិញ​ឱ្យដឹងថា ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៨​នេះ​បរិមាណ​រថយន្ត​នាំចូល​មានការ​កើនឡើង​ជាង​មុន ព្រោះ​អត្រាពន្ធ​ដែល​នាំចូល​រថយន្ត​ពី​ប្រទេសASEANគឺ​ស្មើ​សូន្យ​។​ប្រភព​ដដែល​ឱ្យដឹងថា ដោយឡែក​តែ​ខែកញ្ញា​២០១៨​ មាន​រថយន្ត​ជា​១១.០០០​គ្រឿង​ត្រូវបាន​នាំ​ចូលមក​វៀតណាម កើន​លើស​ជាង​១.២០០​គ្រឿង ​ប្រៀប​នឹង​រថយន្ត​នាំចូល​កាលពី​ខែសីហា ​ឆ្នាំ​២០១៨ ។​

​ប្រទេស​ថៃ​និង​ឥណ្ឌូណេស៊ី​បាន​នាំចូល​រថយន្ត​ដល់​ទៅ​ជាង​១០.៨០០​គ្រឿង ស្មើនឹង​៩២​ភាគរយ​៕
​សូ​យ​ន​

spot_img
×