Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ព្រៃ​ឡ​ង់ ពន្យារ​ពេល​ការធ្វើ​ស​ន្និសីទ​ព័ត៌មាន ក្រោយ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​

spot_img

​ភ្នំពេញ ​៖ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មកពី​ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង បាន​អះអាង​ថា​សន្និសីទ កាសែត​ស្តីពី​ស្ថានភាព ព្រៃ​ការពារ​ដែនជម្រកសត្វព្រៃ​ឡ​ង់ រៀបចំ​ដោយ​អង្គការ Damission ដែល​គ្រោង​នឹង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ ២០១៨ នេះ ត្រូវ​បាន​លុបចោល​វិញ​ហើយ​។

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ (Prey Lang) បាន​សរសេរ​ផេ​ក​របស់​ខ្លួន​ថា “​យើង​បាន​សម្រេច ពន្យារ​ពេល​ការធ្វើ​ស​ន្និសិត​ព័ត៌មាន ដែល​​គ្រោង​ធ្វើ​ថ្ងៃស្អែក​នេះ​”​។ ការសម្រេច​លុបចោល​សន្និសីទ​កាសែត​នេះ ត្រូវបាន​តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ លើក​ឡើង​ថា ធ្វើឡើង​បន្ទាប់​តំណាង​សហគមន៍​ព្រៃ​ឡង់​ទាំង ៤ ខេត្ត​នេះ បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ ២០១៨ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ដោយ​បាន​ដាក់ជូន​នូវ​របាយការណ៍ ក៏ដូចជា​សំណូមពរ​មួយចំនួន​របស់​ពួកគាត់​ជូន​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​បាន​ជ្រាប និង​ដោះស្រាយ​ចំពោះ​សំណូមពរ​របស់​ពួកគាត់​រួចរាល់​ហើយ​។

​លោក ហឿន សុភាព តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ថ្លែងថា បន្ទាប់ពី​បាន​ជួប​ពិភាក្សា​ជា មួយ​តំណាង​ក្រសួង​បរិស្ថាន យើង​ក៏​សម្រេច​លុបចោល​សន្និសីទ​កាសែត​នេះ និង​លើក​ទៅ​ពេល​ក្រោយ​។

​បើ​តាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងបរិស្ថាន នា​ថ្ងៃ​ទី​៣​ខែតុលា ឆ្នាំ​២០១៨ បានឲ្យដឹងថា ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​ដឹកនាំ​ដោយ​លោក សៅ សុភាព រដ្ឋលេខាធិការ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មកពី​ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង​នៅ ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា នេះ​។ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង ៤ ខេត្ត​បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​​ពី​លទ្ធផល​នៃ​ការដើរ​ល្បាត​រួមគ្នា​ជាមួយ​មន្ត្រី ឧទ្យានុ​រ​ក្ស​នៅ​បណ្តា​ខេត្ត​ទាំង ៤ ដោយ​បង្ហាញ​ពី​ការរកឃើញ​មាន​បទល្មើស​ព្រៃឈើ និង​ការ​បរបាញ់​សត្វ ចាប់​សត្វ​មួយចំនួន​។ ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន បាន​ជជែក​ពិភាក្សា​ពី​លទ្ធផល​ការងារ និង​កិច្ចសហការ​គ្នា​ក្នុង​ការការពារ និង​អភិរក្ស​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​។ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បន្ត​ស្មារតី​សហការ​ល្អ​នៅក្នុង​ការអនុវត្ត​ការងារ​នៅ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ទាំង ៤ ខេត្ត ហើយ​ខិតខំ​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​បង្កើន​សកម្មភាព​ការ ពារ​និង​អភិ​រក្ស​​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​បន្ថែមទៀត​ដើម្បី​ធានា​ការ​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​ល្អ​។ ក្រសួង​បរិស្ថាន​សូម​ស្វាគមន៍​នូវ​រាល់​មតិយោបល់ ទាំងឡាយ​ពី​បងប្អូន​ប្រជា​សហគមន៍ និង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការ​ងារ​អភិរក្ស ហើយ​ប្រសិនបើ​បងប្អូន​មាន​របាយការណ៍​ទាក់ទង​នឹង​ធនធានធម្មជាតិ សូម​បញ្ជូន​មក​មន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​។​

​ការដើរ​ល្បាត​រួម​គ្នា​រវាង​មន្ត្រី​ឧទ្យានុ​រក្ស និង​បងប្អូន បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡ​ង់ បាន​ចាប់ផ្តើម​ធ្វើឡើង​នៅ​ឆ្នាំ ២០១៥ ក្រោយពី​មាន​ការសម្រេច​នៅក្នុង​វេទិកា​ស្តី​ពី​ការការពា​រ និង​អភិរក្ស​ធនធានធម្មជាតិ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ ហ៊ុន សែន​។ ចាប់តាំងពី​ពេលនោះ​មក មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​ក្រសួង​បរិស្ថាសន និង​បណ្តាញ​​សហគមន៍​ព្រៃ​ឡង់​បាន​សហការ​គ្នា​បាន​យ៉ាង​ល្អ​ក្នុង​ការ ដើរល្បាត​ព្រៃ​ឡ​ង់​។ រាជរដ្ឋាភិបាល និង​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មាន​គោលដៅ​រួម​គ្នា​គឺ​ធ្វើ​យ៉ាងណា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​កម្ពុជា​មាន​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។ ដូច្នេះ​ទាំង​អស់ គ្នា​ត្រូវ​បន្ត​សហការ​គ្នា​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង​ទាំងអស់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

        

spot_img
×