Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវ​ចាប់ខ្លួន​

spot_img

​អតីត​ជំទាវ​ទី​១​ម៉ាឡេស៊ី បាន​ត្រូវ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​ចាប់ខ្លួន​ ពីបទ​លាង​សម្អាត​លុយកខ្វក់​។​

​Najib Razak និង Rosmah​នៅ​Bali ខែ​11/2011.

​Rosmah អាយុ​៦៦​ឆ្នាំ ជា​ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ា​ឡេ Najib Razak នឹងត្រូវ​ប្រឈម​មុខជា​មួយ​ការចោទប្រកាន់​មួយចំនួន​អំពី​ទង្វើ​ប្រឆាំង​បំពាន​ច្បាប់ ប្រឆាំង​ការលាង​លុយកខ្វក់​។​

​តាម​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​ប្រកាស​ឱ្យដឹង​នោះ អ្នកស្រី​Rosmah បាន​ឆ្លងកាត់​ការសួរចម្លើយ​៣​លើក​អំពី​មូលនិធិ​រដ្ឋ​ 1Malaysia Development Berhad (1MDB) ។ សម្ថ​កិច្ច​អាមេរិក​និយាយថា ទឹកប្រាក់​ជាង​៤.៥០០​លាន​SUD បាន​ត្រូវ​កេង​ប្រ​វ័ញ្ច​យក​ពី​មូលនិធិ​នេះ​។​ក្រោយពេល​លោក​Najib Razak បរាជ័យ​ក្នុងការ​បោះឆ្នោត​កាលពី​ខែឧសភា រដ្ឋអំណាច​ម៉ាឡេស៊ី​បានធ្វើការ​ហាមឃាត់​ប្តី​ប្រពន្ធ​លោក​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​ ហើយ​ប៉ូលិស​ក៏បាន​ត្រួតពិនិត្យ​ផ្ទះ​របស់​ពួកគេ​និង​រឹបអូស​បាន​សាច់ប្រាក់​ដុល្លារ​២៧៥​លាន​​SUD​និង​ទំនិញ​ដែលមាន​តម្លៃ​ថ្លៃៗ រួមទាំង​គ្រឿងអលង្ការ នាឡិកា​និង​កាបូប​ជាច្រើន​។​លោក​Najib Razak​បកស្រាយ​ថា របស់​ដែល​ត្រូវបាន​រឹបអូស​នោះ​ស្ទើរតែ​ទាំងអស់​គឺជា​កាដូរបស់​ភរិយា​និង​កូនស្រី​លោក វា​គ្មាន​ទាក់ទង​អ្វី​ដល់​1MDB ទេ​។​

​អតីត​នាយករដ្ឋមន្ត្រី​វ័យ​៦៤​ឆ្នាំ​រូបនេះ​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ចំនួន​៣២​ករណី តាំងពី​ការលាង​លុយកខ្វក់ រហូតដល់​ការប្រើប្រាស់​សិទ្ធិអំណាច​ខុសច្បាប់​។ មកទល់ពេលនេះ​លោក​Najib​មិន​ព្រម​សារភាព​ទទួលកំហុស​នៅឡើយ​ទេ​៕លី​សា​

spot_img
×