Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​បរិស្ថាន ជំរុញ​ឱ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​បុរី គិតគូរ​ការគ្រប់គ្រង​សំណល់​រឹង សំរាម​ឱ្យបាន​ល្អ​

spot_img

​ភ្នំពេញ ​៖ ដើម្បី​បង្កើត​យន្តការ​រៀបចំ​ថែរក្សា​ការពារ​និរន្តរភាព​បរិស្ថាន រាជធានី​ភ្នំពេញ ក្រសួង​បរិស្ថាន បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​ម្ចាស់​បុរី និង​ខុន​ដូ រក​ដំណោះស្រាយ​រួមមួយ នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​មាន​ការចូលរួម ពី​បណ្តា​ថ្នាក់ដឹកនាំ ចំណុះ​ក្រសួង​បរិស្ថាន ពាក់ព័ន្ធ រួម​ទាំង​សមាគមន៍ និង​បណ្តា​ក្រុមហ៊ុន វិនិយោគ និង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ប្រមាណ ៤០ ក្រុមហ៊ុន​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ធ្វើឡើង​ដើម្បី​ស្នើសុំ​នូវ​មតិយោបល់ ពី​បណ្តា​ក្រុមហ៊ុន​ពាក់​ព័ន្ធ លើ​ការវិនិយោគ​លំនៅដ្ឋាន​ទាំងអស់ ដើម្បី​ធ្វើការ​រួម ក្នុង​ការរៀបចំ​លំ នៅ​ដ្ឋា​ន និង​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ​ក្រុង ធ្វើយ៉ាងណា​ប្រែក្លាយ​លំនៅដ្ឋាន ក៏ដូចជា បុរី​ទាំងអស់នោះ ប្រកប​ដោយ​ភាព​បៃតង មាន​សោភ័ណភាព និង​បរិស្ថាន​ស្អាត​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន តាមរយៈ​កិច្ចប្រជុំ​នេះ ពិគ្រោះ​យោបល់​នេះ ក៏​ដូចជា​ការរៀបចំ​គោលនយោបាយ ទាក់​ទង​ការសាងសង់​លំនៅដ្ឋាន ឱ្យ​ត្រូវ​ទៅតាម​ស្ថានភាព​ជាក់ស្តែង ដោយ​គិតគូរ​បញ្ហា​បរិស្ថាន​ជា​ចម្បង ក្នុងនោះ​ស្នើ​ដល់ ក្រុមហ៊ុន​វិនិ​យោគ​ទាំងអស់ មុននឹង​ធ្វើ​ការសាងសង់​ត្រូវ​គិត​ពី​បញ្ហា​លូ និង​ប្រព័ន្ធ​ចំរោះ​ទឹក ការញែក និង​គ្រប់គ្រង​សំរាម ក៏​ដូចជា​ការសាងសង់​យ៉ាងដូម្តេច ដើម្បី​មាន​បរិស្ថាន និង​មាន​បរិយាកាស​ល្អ ដើម្បី​ចូលរួម​លើកកម្ពស់ ក្នុង​កិច្ច​គាំពារ​បរិស្ថាន នៅក្នុង​ទីប្រជុំជន​ក្រុង និង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា ការ​គោលការណ៍​ទាំងនេះ ក៏​នឹង​ត្រូវ​អនុវត្ត​នៅក្នុង​ការ​វិនិ​យោគ និង​អភិវឌ្ឍ​លំនៅដ្ឋាន​នៅ​ថ្នាក់​ខេត្ត​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ជំរុញ​ឱ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​បុរី​ទាំងអស់ គិតគូរ​បញ្ចូល​ក្នុង​ផែនការ​របស់​ខ្លួន​នូវ​ការគ្រប់គ្រង​សំណល់​រឹង សំរាម​ឱ្យបាន​ល្អ​ផងដែរ​។ លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ដើម្បី​លើកទឹកចិត្ត​ដល់​បុរី ដែល​បាន​គិតគូរ​ដល់​បរិស្ថាន ក្រសួង​នឹង​គិតគូរ ពី​ការប្រកួតប្រជែង ក្នុងចំណោម​បូរី​នានា និង​ផ្តល់​នូវ​ការ​ការលើកទឹកចិត្ត ទទួលស្គាល់​ដល់​ការចូលរួម​ថែរក្សា និង​ស្រឡាញ់​បរិស្ថាន​។ ក្រៅពី​ការលើក​សំណូមពរ​មួយ​ចំនួន អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​រាជធានី​ភ្នំពេញ បាន​គាំទ្រ​រាល់​ការលើកឡើង ទាំងឡាយ របស់​ក្រសួង​បរិស្ថាន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

       

spot_img
×