Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ប្រកាស​រូបភាព​ផ្ទេរ ប្រគល់​ប្រព័ន្ធ​កាំជ្រួច​ជា​សាធារណៈ​ឱ្យ​ស៊ី​រី​

spot_img

​តាម​Sputniknews នៅ​ថ្ងៃទី​៣​តុលា​ ក្រ​សូង​ការ​ពារ​ជាតិ​រុស៊្សីបានប្រកាស​ជា​សា​ធារ​ណៈ​នូ​វ​រូបភាព​ពី​ការផ្ទេរ​ ប្រគល់​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស S-300​ទៅឱ្យ​ស៊ី​រី​។​

​​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស S-300

​បណ្តា​រូបភាព​ទាំងនេះ​ត្រូ​បាន​Channel ​Rossiya 24 បង្ហោះ​ផ្សាយ​បង្ហាញឱ្យឃើញ​ប្រព័ន្ធ​កាំជ្រួច​ត្រូវបាន​រើ​ចេញពី​យន្តហោះ​ដឹកជញ្ជូន​យោធា​មួយ​នៅពេល​យប់​។​

​មុន​នោះ​មួយថ្ងៃ​ រដ្ឋមន្ត្រី​ការពារ​ជា​តិ​រុស្ស៊ី​Sergei Shoigu ឱ្យដឹងថា ​ក្រុង​មូ​ស្គូ​ក៏បាន​ប្រគល់​បរិក្ខារ​យោធា​៤៩​ឯក​តា​ឱ្យទៅ ភាគី​ស៊ី​រី​ ហើយ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ផែនការ​ប្រគល់​ប្រព័ន្ធ​S-300​សំដៅ​ធានា​សុវត្ថិភាព​ដល់​ពលទាហាន​រុស្ស៊ី​កំពុង​ស្ថិតនៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​។​

​តាម​លោក​Shoigu ដដែល កងទ័ព​ស៊ី​រី​ត្រូវ​ចំណាយពេល​៣​ខែ​ទើប​អាច​ម្ចាស់ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បាន​៕

​សូ​យ​ន​

spot_img
×