Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០ ខែ​ដើមឆ្នាំ ២០១៧ នេះ ទុន​វិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់​នេះ មាន​ប្រមាណ ៦២៦៧ លាន​ដុល្លារ

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈពេល ១០ ខែ​ដើមឆ្នាំ ២០១៧ នេះ ទុន​វិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់​នេះ មាន​ប្រមាណ ៦,២៦៧ លាន​ដុល្លារ ពោល​គឺ​កើន​ជាង ២៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ខណៈ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ ២០១៦ មាន​ជាង ៥៥៧៩ លាន​ដុល្លារ​អាមេរិក មាន​កំណើន ៦៨% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ ដែល​មាន​តែ ៣,៣៣៨ លាន​ដុល្លារ ។

​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ថា មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៧ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា នៅពេលនេះ ប្រព្រឹត្តទៅ​ក្នុង​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធានា​បាន​ជាប់​ជាប្រចាំ​នូវ​ប្រក្រតីភាព​នៃ​ដំណើរការ​សង្គម​សេដ្ឋកិច្ច ពិសេស​ការធានា និង​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច ព្រមទាំង​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ទោះ​បី​ត្រូវ​ប្រឈម​នឹង​បញ្ហា​គ្រប់បែបយ៉ាង ទាំង​ក្នុង​និង​ក្រៅប្រទេស​ក៏ដោយ​។

ក្នុង​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទប់ស្កាត់ និង​បញ្ជៀ​ស​បាន​យ៉ាង​ជោគជ័យ នូវ​ការប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ដែល​អាច​បង្ក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ និង​បង្កើត​សោ​នាដកម្ម​ដ៏​ខ្មៅ​ងងឹត​មកលើ​ប្រជាជាតិ​ខ្មែរ​ដូច​ពី​អតីតកាល ដែល​បាន​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ធានា​រក្សា​ការពារ​បាន​នូវ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម ឯករាជ្យ អធិបតេយ្យភាព​ជាតិ និរន្ត​ភាព​នៃ​ស្ថាប័ន​ជាតិ ការអនុវត្ត​ច្បាប់ និង​ការពារ​បាន​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ផ្តល់​ឱកាស​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​អាច​ធ្វើ​ដំណើ​ទៅ​មុខ​ជា​ធម្មតា​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ៧% ក្នុង​មួយ​ឆ្នាំ​ជា​បន្តបន្ទាប់ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុង​បិរ​ការណ៍​អតិផរណា​ទាប និង​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព បាន​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​នៅ​ទូទាំង​ប្រទេស ទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ទាំង​កម្មករនិយោជិត ក្នុង​វិស័យ​ឯកជន កាន់តែ​មាន​ឱកាស​ក្នុង​ការស្វែងរក​ការងារ​ធ្វើ ព្រមទាំង​បាន​បង្កើន​ប្រាក់ចំណូល​បាន​កាន់តែ​ប្រសើរ ធ្វើឱ្យ​អត្រា​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​មក​ត្រឹម ១៣,៥% ក្នុង​ឆ្នាំ ២០១៤ ដោយ​ចំណូល​ប្រជាពលរដ្ឋ​ម្នាក់ៗ បាន​កើនឡើង​ដល់ ១.៤៣៥ ដុល្លារ ក្នុង​ឆ្នាំ ២០១៧ និង​អាច​នឹង​កើន​ដល់ ១.៥៦៨ ដុល្លារ​នៅ​ឆ្នាំ ២០១៨​។

ក្នុង​នោះ​វិស័យ​សំណង់​ក៏​ជា​សរសរ​ស្ដម្ភ​ដ៏​សំខាន់​មួយ ក្នុងចំណោម​វិស័យ​សំខាន់ៗ ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ។ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ ២០១៦ មាន​ជាង ៥៥៧៩ លាន​ដុល្លារ​អាមេរិក មាន​កំណើន ៦៨% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ ដែល​មាន​តែ ៣៣៣៨ លាន​ដុល្លារ ។ ក្នុង​រយៈពេល ១០ ខែ​ដើមឆ្នាំ ២០១៧ នេះ ទុន​វិនិយោគ​សរុប​ក្នុង​វិស័យ​នេះ មាន​ប្រមាណ ៦២៦៧ លាន​ដុល្លារ ពោល​គឺ​កើន​ជាង ២៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦​។ លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា ក្នុង​បរិបទ​នៃ​ការរីកចម្រើន​វិស័យ​សំណង់​ដ៏​ឆាប់រហ័ស​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់ចេញ​នូវ​គោលនយោបាយ ដើម្បី​ឱ្យ​ក្រុមហ៊ុន​សំណង់​ទាំងអស់ អនុវត្ដ​តាម​បទដ្ឋាន​គតិ​យុ​ត្ដ បច្ចេកវិទ្យា និង​ស្ដង់ដារ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ធានា​នូវ​សុវត្ថិភាព ផា​សុកភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា ចូល​រួមចំណែក​អភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ ។ ជា​លទ្ធផល គិត​ត្រឹម​ខែតុលា ឆ្នាំ ២០១៧ នៅ​ទូទាំង​ប្រទេស​មាន​ទីក្រុង​រណប​បុរី​លំនៅឋាន និង​លំនៅឋាន​មាន​លក្ខណៈ​បុរី​សរុប​ចំនួន ១៦៨ ទីតាំង សំណង់​អគារ​ខ្ពស់​ចាប់ពី ០៥ ជាន់​ឡើង​ទៅ​មាន​ចំនួន​សរុប ៩៧៩ អគារ​។​

ក្នុងឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អ្នក​ប្រកប​អាជីព និង​ធុរជន​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ទាំងអស់​ដែល​រួម​មាន​ស្ថាបត្យករ វិស្វករ អ្នក​ប្រឹក្សា​យោបល់ អ្នកគ្រប់គ្រង​សំណង់ អ្នក​សាងសង់ និង​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ឱ្យ​ចូលរួម​គោរព​ច្បាប់ និង​បទប្បញ្ញត្ដិ​ពាក់ព័ន្ធ​វិស័យ​សំណង់​ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់​គ្នា​ដូចជា​៖ ​ត្រូវ​មាន​លិខិតអនុញ្ញាត​សាងសង់ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​មុនពេល​ធ្វើ​ការសាងសង់ និង​ត្រូវ​អនុវត្ដ​តាម​ប្លង់​បច្ចេកទេស​ដែល​បាន​អនុញ្ញាត និង​បទប្បញ្ញត្ដិ​បច្ចេកទេសផ្សេងៗ​ឱ្យបាន​ត្រឹមត្រូវ ។​

​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ និង​សិក្សា​គម្រោង​ប្លង់ រួម​ទាំង​ក្រុម​ជាងសំណង់​ទាំងអស់ ត្រូវ​មក​ស្នើសុំ​ចុះបញ្ជី​ជា​អ្នក​ប្រកបអាជីវកម្ម ស្របតាម​ច្បាប់​ជា​ធរមាន​។​

ត្រូវ​រៀបចំ​ការដ្ឋាន​សាងសង់​ឱ្យមាន​សណ្តាប់ធ្នាប់ និង​សម្អាត​ការដ្ឋាន​ឱ្យបាន​ស្អាត​ជា​ប្រចាំ រួម​ទាំង​អនាម័យ​តាម​ដងផ្លូវ​សាធារណ​: ដូចជា​ការដឹក​បេតុង ដឹក​ដី និង​សម្ភារ​សំណង់​ផ្សេងៗ តាម​ផ្លូវ​សាធារណៈ​ជា​ដើម​។ ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវមាន​បំពាក់​សម្ភារ និង​ឧបករណ៍​សម្រាប់​ការពារ​ដល់​សុវត្ថិភាព និង​សុខភាព​ដល់​កម្មករ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​មិគសិរ ឆ្នាំ​រក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែវិច្ឆិកា គ​.​ស​. ២០១៧ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​មហាសន្និបាត​បូកសរុប​ការងារ​លើក​ទី​៦ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ភា​ធ​បើក​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ​២០១៧​នៅ​កោះ​ពេជ្រ​។​

​សូមបញ្ជាក់​ថា វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ដែល​មាន​សមាជិក​សរុប​ចំនួន​១៤០​ក្រុមហ៊ុន ក្នុងនោះ​មាន​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ ក្រុមហ៊ុន​លក់ និង​ចែកចាយ​សម្ភារៈ​បរិក្ខារ ឧបករណ៍ គ្រឿងចក្រ​សំណង់ ព្រម​ទាំង​ក្រុមហ៊ុន​សេវាកម្ម​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​។ វិស័យ​សំណង់​នៅ​ក្រុងភ្នំពេញ គឺ​មាន​ការរីកចំរើន​ខ្លាំង ដែល​បង្ហាញឱ្យឃើញ​តាមរយៈ ទីក្រុង​រណប អគារ​ពាណិជ្ជកម្ម អគារ​ស្នាក់​នៅ​រួម សណ្ឋាគារ​និង​ខុន​ដូ​ប្រណិតៗ ត្រូវបាន​សាងសង់​ឡើង​ជា​បន្តបន្ទាប់ ដែល​មាន​បុរី​ចំនួន​១៨៨​កន្លែង អគារ​ខ្ពស់​ចំនួន​៩៧៩​អគារ​។ ក្នុង​រយៈពេល ១១ ខែ ឆ្នាំ​២០១៧ ទទួលបាន​គម្រោង​សាងសង់​ចំនួន​៧៧៧ លើ​ផ្ទៃដី​សំណង់​សរុប​ជិត​៣​លាន​ម៉ែត្រក្រឡា ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​១,៥​ពាន​លាន​ដុល្លា​អាមេរិក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×