Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រៀបចំ​ដែនដី ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការចេញ​លិខិតអនុញ្ញាត​ជាគោលការណ៍ ដល់​ម្ចាស់​សំណង់ ឲ្យ​ដំណើរការ​សាងសង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច

spot_img

​ភ្នំពេញ ​៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការចេញ​លិខិតអនុញ្ញាត​ជាគោលការណ៍ ដល់​ម្ចាស់​សំណង់​ឲ្យ​ដំណើរការ​សាងសង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដ្ឋាន​សំណង់ ឲ្យ​គោរព​តាម​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​បច្ចេកទេស​ជា​ធរមាន​។​

លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ កាលពី​ថ្ងៃ​ទី​៣​ខែតុលា​ឆ្នាំ​២០១៨ បាន​ចេញ​លិខិត​មួយច្បាប់ ជម្រាបជូន​លោក​អភិបាលខេត្ត​ព្រះសីហនុ ដោយ​ស្នើសុំ​ការបញ្ឈប់​ផ្តល់​គោលការណ៍​ឲ្យ​ដំណើរការ​សាង​សង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​។ លោក​រដ្ឋលេខាធិការ​ប្រចាំការ បានបញ្ជាក់​ថា ការដ្ឋាន​សំណង់​​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ បាន​និង​កំពុង​ដំណើរកា​រ​សាងសង់ ខ្លះ​ជិត​រួចរាល់​ទាំងស្រុង​ហើយ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​សាងសង់ មានតែ​គោលការណ៍​ឲ្យ​ដំណើរសាង​សង់​មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​អនុក្រឹត្យ​លេខ​៨៦ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​១៩៩៧ ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់ បណ្តាល​ឲ្យ​កើមមាន​បទល្មើស​សំណង់ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សោភ័ណភាព និង​គុណភាព​សំណង់​ ៕ ដោយ​ ៖ ​រចនា​

spot_img
×