Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ជំនួយ​យោធា​ ៣៨.០០០​លាន USD ​ឱ្យ​Israel

spot_img

តាម RT នៅ​ថ្ងៃ​៣​ខែតុលា​ឱ្យដឹងថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​សាវគ​មន៍​ដែល​អាមេរិក​បានសម្រេច​ផ្តល់​កញ្ចប់​ជំនួយ​យោធា ​៣៨.០០០​លាន USD ដើម្បី​Israel ​អាចមាន​ជំហរយ៉ាងរឹងមាំ​ចំពោះ​គ្រោះ​គំរាមកំហែង​ពី​ប្រទេស​អ៊ីរ៉ង់​។​

​ទាហាន​ព្រំដែន​Israel

​២​ឆ្នាំក្រោយ​ពេលដែល​អតីត​ប្រធានាធិបតី​អាមេរិក ​Barack Obama និង​នាយករដ្ឋមន្ត្រី​Israel Benjamin Netanyahu ចុះហត្ថលេខា​លើ MOU ស្តីពី​ការ​ជំនួយ​យោធា​ ៣៨.០០០​លាន USD ឥឡូវនេះ​វា​បាន​ក្លាយជា​កញ្ចប់​ផ្តល់ជំនួយ​ផ្លូវការ​នៅ​ដើម​សប្តាហ៍​នេះ​។​

​តាម​បណ្ដា​មាត្រា​នៃ​កិច្ចព្រមព្រៀង អ៊ីស្រាអែល​នឹង​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយ​ប្រចាំឆ្នាំ​៣,៣​ពាន់​លាន​ដុល្លារ​អនុលោម​តាមច្បាប់​អំពី​ហិរញ្ញវត្ថុ​កងទ័ព​អាមេរិក​និង​៥០០​លាន​USD សម្រាប់​កម្មវិធី​សហប្រតិបត្តិការ​កាំជ្រួច​ការពារ​ដែនអាកាស​។​

​ជាក់ស្តែង​អាមេរិក​បើកភ្លើង​ខៀវ​សម្រាប់​ការផ្ទេរ ប្រគល់​អាវុធ​មានកម្ម​វិធី​នាំ​ផ្លូវ​ដល់​អ៊ីស្រាអែល ហើយ​អ៊ីស្រាអែល​ក៏​អាច​ប្រើ​ឃ្លាំង​អាវុធ​បាន​លើ​ដែនដី​ក្នុងសម័យ​សង្គ្រាម​។​

​នាយករដ្ឋមន្ត្រី​Netanyahu បាន​ចាត់ទុកថា នេះ​ជា​បែបផែន​ដ៏​សក្តិ​សិទ្ធិ​ដើម្បី​ប្រឈម​តបត​នឹង​ការគំរាមកំហែង​ពី​សំណាក់​អ៊ីរ៉ង់ រីឯ​ក្រូ​ង​ការពារ​ប្រទេស​អាមេរិក​វិញ​បាន​សង្កត់ធ្ងន់ថា កញ្ចប់​ជំនួយ​នេះ​គឺ​សំដៅ​ការពារ​អ៊ីស្រាអែល​ក្នុងការ​ប្រឈម​នឹង បច្ចាមិត្ត​ក្នុង​តំបន់ ហើយ​ចំពោះមុខ​គឺ​ក្រុម​ភេរវ​ការដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​៕
​សូ​យ​ន​

spot_img
×