Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឧទ្ទាម​Taliban​និយាយថា បាន​បាញ់​ធ្លាក់​យន្តហោះ​យោធា​អាមេរិក​និង​បានសម្លាប់​មនុស្ស​១១​នាក់​

spot_img

​ក្រុមមន្ត្រី​ការពារជាតិ​អាមេរិក​ឱ្យដឹងថា យន្តហោះ​យោធា​មួយគ្រឿង​របស់ខ្លួន​បាន​ធ្លា​ក់នៅ​Afghanistan​ បណ្តាលឱ្យ​មនុស្ស​១១​នាក់​ស្លាប់​។​អង្គការ​ជ្រុលនិយម​អ៊ិ​ស្លាម​​Taliban បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ករណីនេះ​។​

យន្ត​ហោះ C-130 Hercules របស់​អាមេរិក​

​តាម​អ្នកនាំពាក្យ​កងទ័ព​អាមេរិក មាន​កងទ័ព​៦​នាក់​និង​អ្នកម៉ៅការ​ស៊ីវិល​៥​នាក់​មាន​វត្តមាន​លើ​យន្តហោះ​នេះ ។ ចំណែក​NBC វិញ​ឱ្យដឹងថា លើ​យន្តហោះ​ដែល​ធ្លាក់​នេះ​មាន​មនុស្ស​១២​នាក់​បាន​ស្លាប់ ដែល​ក្នុងនោះ​រួមមាន​ទាហាន​អាមេរិក​៥​នាក់ អ្នកម៉ៅការ​៥​នាក់​និង​ពលរដ្ឋ​សាមញ្ញ​Afghanistan​ ២​នាក់​។​

ទីតាំង​យន្តហោះ C-130 Hercules យោធា​អាមេរិក​ធ្លាក់​នៅ​Afghanistan​

​តាម​AFP អង្គការ​និយម​ជ្រុល​Taliban ​បានប្រកាស​ទទួលខុសត្រូវ​ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​C-130 Hercules​អាមេរិក ប៉ុន្តែ​ព័ត៌មាន​នេះ​នៅ​ពុំទាន់​ចាត់ទុកជា​ផ្លូវការ​ឡើយ ព្រោះ​បើតាម​កងទ័ពអាកាស​លេខ​៤៥៥ របស់​អាមេរិក​បាន​រាយ​ការណ៍ នេះ​គឺជា​ករណី​«​គ្រោះថ្នាក់​»​មួយ​ប៉ុណ្ណោះ​៕
​លី​សា​

spot_img
×