Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​បញ្ជូន F-22 ទៅ​ធ្វើ​សង្គ្រាម​នៅ​ស៊ី​រី ដោយ​មិន​អើពើ​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 របស់​រុស្ស៊ី​ (វីដេអូ)

spot_img

​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ជំនាន់​ទី ៥ F-22 Raptor និង​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ទី​៤ F-16 CJ Viper ដើម្បី​ចូល​សមរភូមិ​ស៊ី​រី សំដៅ​បង្ហាញ​នឹង​ទង្វើ​ដែល​រុស្ស៊ី​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប S-300 ឲ្យ​ប្រទេ​សស៊ី​រី ។​

​យន្តហោះ​ប្រយុទ្ធ​បំបាំង​កាយ F-22 របស់​អាមេរិក ។​

​តាម The Driver យន្តហោះ​ប្រយុទ្ធ F-22 Raptor ប្រើប្រាស់​បច្ចេកទេស​បំបាំងកាយ​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​អាមេរិក​បញ្ជូនទៅ​សមរភូមិ​ស៊ី​រី បន្ទាប់​ពី​ក្រសួងការពារជាតិ​រុស្ស៊ី បញ្ជាក់ថា គេ​បាន​ប្រគល់​រួចរាល់​នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប S-300 ដល់​កងទ័ព​ស៊ី​រី ។

​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 មាន​សមត្ថភាព​វាយ​ស្កាត់​ការវាយប្រហារ​ពី​ដែនអាកាស ក្នុង​បរិវេណ ២៥០​គីឡូម៉ែត្រ និង​បាញ់​ទម្លាក់បាន​គោលដៅ​លើ​អាកាស​ជាច្រើន ។ វា​មាន​ល្បឿន​លឿន​និង​អាច​រារាំង​ការកំណត់​ទីតាំង​របស់​ផ្កាយរណប រ៉ា​ដា និង​ប្រព័ន្ធ​ទាក់ទង​របស់​យន្តហោះ​បច្ចាមិត្ត​។​

​ចាំ​មើល​តើ F-22 Raptor និង S-300 មួយណា​ខ្លាំង​ជាង​!? ​ចន្ទ្រា​

spot_img
×