Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​តូច​ម្នាក់​សរសេរ​សំបុត្រ​ទៅមេ​នៅ​ក្រុមហ៊ុន Google ដើម្បី​សុំ​ឲ្យ​ឪពុក​ខ្លួន បាន​សម្រាក​ច្រើន​ថ្ងៃ ហើយ​នាង​ទទួលបាន​សំបុត្រ​ឆ្លើយតប​ដ៏​ភ្ញាក់ផ្អើល​វិញ​

spot_img

​ក្មេងស្រី​តូច​ម្នាក់ បាន​សរសេរ​សំបុត្រ​ខ្លួនឯង​ទៅ​កាន់​មេៗ​នៅ​ក្រុមហ៊ុន Google ដើម្បី​ស្នើសុំ​ឲ្យ​​ប៉ា​របស់​នាង​បាន​សម្រាក​ច្រើន​ថ្ងៃ​ជាង​មុន ព្រោះ​ប៉ា​នាង​បាន​ឈប់សម្រាក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​​មួយ​សប្តាហ៍ គឺ​នៅ​ថ្ងៃ​សៅរ៍។

​ថ្ងៃ​បុណ្យខួបកំណើត​របស់​ប៉ា​នាង​បានជិត​ចូលមក​ដល់ ទើប​ធ្វើឲ្យ​នាង​សរសេរ​សំបុត្រ​ស្នើស។ ដើម្បី​ឲ្យ​ប៉ា​នាង​សម្រាក​ច្រើន ហើយ​នាង​បាន​ទទួល​សំបុត្រ​ឆ្លើយតប​វិញ គួរឲ្យភ្ញាក់ផ្អើល ដោយសារ​​តែ​មេ​នៅ​ក្រុមហ៊ុន បាន​ឲ្យ​ប៉ា​នាង​ឈប់សម្រាក​មួយ​សប្តាហ៍​ពេញ​។​

​ក្មេង​តូច​នោះ​មានឈ្មោះ​ថា Katie ហើយ​ប៉ា​នាង​ធ្វើការ​ខាង​ផ្នែក​ឌី​ហ្សាយ​នៅ​ក្រុមហ៊ុន ប៉ុន្តែ​គាត់​ធ្វើការ​ស្ទើរតែ​ពេញ​មួយ​សប្តាហ៍ ដោយ​​បាន​សម្រាក​តែ​ថ្ងៃ​សៅរ៍ប៉ុណ្ណោះ​។ Katie មិន​យល់​ទាល់តែសោះ ថា​ហេតុអ្វី​ប៉ា​នាង​ត្រូវ​ធ្វើការ​ស្ទើរតែ​រាល់ថ្ងៃ​បែប​នោះ ជា​ពិសេសមិនមាន​​ការ​ឈប់សម្រាក​សោះ នៅ​រដូវក្តៅ​។​

​ដោយសារ​តែ​ខួបកំណើត​ប៉ា​នាង​ត្រូវ​នឹង​ថ្ងៃ​ពុធ ទើប​នាង​សរសេរ​សំបុត្រ​បែបនេះ​ថា “​ជូន​ចំពោះ​​អ្នក​នៅ​ធ្វើការ​នៅ​ក្រុមហ៊ុន Google: នៅពេល​ប៉ា​ខ្ញុំ​ទៅ​ធ្វើការ តើ​អាច​ឲ្យ​គាត់​ឈប់​សម្រាក​​នៅ​ថ្ងៃ​ពុធ​បាន​ឬទេ ព្រោះ​ប៉ា​អាច​សម្រាក​បាន​តែ​នៅ​ថ្ងៃ​សៅ​រ៍​?

​នាង​បញ្ជាក់ថា សូម​ឲ្យ​ប៉ា​ខ្ញុំ​ឈប់​សម្រាក​នៅ​ថ្ងៃ​ពុធ​ផង ព្រោះ​វា​ជា​ថ្ងៃ​ខួបកំណើត​របស់គាត់​។ នាង​ក៏​បាន​រំលឹក​ដល់​មេៗ​ប៉ា​របស់​នាង​ដូច្នេះ​ថា “​វា​ជា​រដូវក្តៅ ដឹង​ទេ​!” ។

​បន្ទាប់​ពី​ស្នើ​ឲ្យ​ប៉ា​នាង​បាន​សម្រាក​នៅ​ថ្ងៃ​ពុធ នាង​ក៏​ទទួល​បាន​លិខិត​ឆ្លើយតប​វិញ ដ៏​គួរ​ឲ្យ​ភ្ញាក់​​ផ្អើល ដោយ​អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន បាន​ឲ្យ​ប៉ា​របស់​នាង​ឈប់សម្រាក​ពេញ​មួយ​សប្តាហ៍ នៅ​សប្តាហ៍​ទី​មួយ ​នៃ​ខែកក្កដា​តែម្តង​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times​

spot_img
×