Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ស្វែងរក​យុវជន​ម្នាក់​បាត់​ខ្លួន​ក្នុង​បឹង បានធ្វើឱ្យ​អ្នក​មុជទឹក​អាជីព​ម៉ាឡេស៊ី ៦​នាក់​ស្លាប់​

spot_img

​ក្រុម​អ្នក​មុជទឹក​នៅ​រដ្ឋ Salangor ត្រូវបាន​ទាញ​ចូល​ចរន្តទឹក​កួច​យ៉ាងខ្លាំង​និង​បាន​បាត់​បង់ជីវិត ខណៈពេល​ពួកគេ​ធ្វើការ​ស្វែងរក​ជនរងគ្រោះ​ម្នាក់ទៀត​នៅក្នុង​បឹង នា​តំបន់​អាជីវកម្ម​រ៉ែ​។​

សាកសព​របស់​អ្នក​មុជទឹក​នៃ​មន្ទីរ​សង្គ្រោះ​រដ្ឋ Salangor

​​អ្នកជំនាញ​មុជទឹក​នៃ​មន្ទីរ​សង្គ្រោះ​ដ្ឋ​Salangor ប្រទេស​ម៉ាឡេស៊ី បាន​ចូលរួម​ក្នុង​ប្រតិ​ប​តិ្ត​ការរុករក​សាកសព​យុវជន​អាយុ​១៧​ឆ្នាំ​ម្នាក់​ដែល​បាន​ធ្លាក់​ក្នុង​តំបន់​អាជីវកម្ម​រ៉ែ នា​សង្កាត់ Sepang កាលពី​វេលា​ម៉ោង 21h15 ថ្ងៃទី​៣ ខែតុលា ក្នុងពេលដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​។​

​មេ​ប៉ូលិស​សង្កាត់ Sepang Abdul Aziz Ali ឱ្យដឹងថា​៖ ក្រុម​អ្នក​មុជទឹក​នេះ​ត្រូវបាន​បំពាក់​បរិក្ខារ​យ៉ាង​គ្រប់គ្រាន់ ហើយ​ភ្ជាប់​ជាមួយគ្នា​ដោយ​ខ្សែពួរ​មួយ​សរសៃ​។​ស្រាប់​តែមាន​ចរន្តទឹក​កួច​យ៉ាងខ្លាំង​មួយ​បាន​ទាញយក​ជនរងគ្រោះ​ទាំងអស់​ក្នុងពេលដែល​បរិក្ខារ​ជំនាញ​របស់​ពួកគេ​ត្រូវ​របូត​ចេញពី​ខ្លួន​។​

​ក្រុម​អ្នក​មុជទឹក​ទាំង​នោះបាន​ប្រឹង​ប្រយុទ្ធ​តតាំង​នឹង​ចរន្តទឹក​កួច​ប្រហែល​៣០​នាទី ខណៈពេលដែល​ភ្នាក់ងារ​ដទៃទៀត​ប្រឹងប្រែង​ជួយ​ដល់​ពួកគេ​។​យ៉ាងនេះ​ក្តី​ជនរងគ្រោះ​ទាំងអស់​បាន​បាត់បង់​ស្មារតី​ក្រោយពេល​យក​ឡើងដល់​គោក​។ គ្រូពេទ្យ​មួយក្រុម​បាន​ប្រឹងប្រែង​សង្គ្រោះ តែ​បរាជ័យ​។​អ្នក​ទាំង​៦​ត្រូវបាន​បញ្ជាក់ថា​ត្រូវបាន​ស្លាប់បាត់​ហើយ​។ ក្នុងពេល​នោះដែរ​យុវជន​ដែល​ធ្លាក់ចុះ​ក្នុង​បឹង ពុំទាន់​ត្រូវបាន​រកឃើញ​។​តាម​ព័ត៌មាន យុវជន​នេះ​បាន​រអិល​ជើង​ធ្លាក់ចុះ ទឹក​បឹង​ពេល​កំពុង​ស្ទូចត្រី​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត​។​នៅថ្ងៃនេះ​ប្រតិបត្តិ​ការរុករក​សាក​សព​យុវជន​នេះ​នឹង​បន្ត​អនុវត្តន៍​៕សូ​យ​ន​

spot_img
×