Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដង្កូវ​សមុទ្រ​នៅ​តំបន់​សមុទ្រ​ជ្រៅ​មើល​មួយ​ភ្លែត ស្មានតែ​ប្រដាប់ភេទ​របស់​មនុស្ស​ប្រុស​

spot_img

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​បាន​ចំណាយពេល​រាប់​ខែ ដើម្បី​សិក្សា​ពពួកសត្វ​រស់នៅ​បាតសមុទ្រ​ជ្រៅ​។​គេ​បាន​រកឃើញ​សត្វ​ចម្លែក​ចំនួន​២១ ដែល​ពុំ​ធ្លាប់​កត់ត្រា​ទុក​។​ក្នុងនោះ​មាន​ដង្កូវ​ម្យ៉ាង​ដែលមាន​រាងរៅ​ដូចជា​«​លិង្គ​» ។​

​ដង្កូវ​ចម្លែក​រស់​នៅ​បាតសមុទ្រ​ជ្រៅ​

​គេ​បានកំណត់​ឈ្មោះ​វា​ថា Sipuncula ស្ថិតក្នុង​អំបូរ​ដង្កូវ​រស់នៅក្នុង​បាតសមុទ្រ​

​ដង្កូវ​ដែលមាន​រូបរាង​ដូច​លិង្គ​

​​ដង្កូវ​នេះ​អាចមាន​ប្រវែង​ដល់​ទៅ​៥​សង់ទីម៉ែត្រ ហើយ​ផ្នែក​ក្បាល​របស់​វា​ដូចជា​«​ពាក់មួក​» ហេតុ​នេះឯង​ធ្វើឱ្យ​ដង្កូវ​នេះ​រាង​ប្រដាប់ភេទ​មនុស្ស​ប្រុស ម្យ៉ាងទៀត​វា​មាន​សភាព​យឺត អាច​ពន្យឺត ឬ​បំ​ព្រួញ​បាន​។​

​អំបូរ​ដង្កូវ​«​លិង្គ​»​នេះ​រស់នៅ​ក្រោម​ល្បាប់​ខ្សាច់​នៅ​បាតសមុទ្រ ពិសេស​កន្លែង​ដែលមាន​កន្លៀត​ថ្ម​ជ្រៅៗ​។ វា​ជា​អំបូរ​សត្វ​មាន​ភេទ ពោល​គឺអាច​បង្កើតកូន​បាន​ដោយ​ពុំ​ចាំបាច់​មាន​ដៃគូ​។​

​ក្រៅពីនោះ​នៅមាន​សត្វ​ចម្លែក​មួយទៀត​គឺ​ត្រី​គ្មាន​មុខ​៕លីសា

​ត្រី​គ្មាន​មុខ​
spot_img
×