Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនសុខចិត្តទៅប៉ុស្តិ៍ជាមួយគ្នា! ស្ត្រី​ម្នាក់​បើករថយន្ត​នាំយក​កម្មករ​អនាម័យ​ម្នាក់​រហូត​ចម្ងាយ​ជាង ១០ គីឡូ​ ក្នុង​ជម្លោះ​រឿង​បើករថយន្ត​កិន​អំបោស​​​​ចរចា​គ្នា​មិនត្រូវ (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​រស់នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ត្រូវបាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​តាមច្បាប់​រដ្ឋបាល បន្ទាប់​បើករថយន្ត​ហោះ​រហូតដល់​ចម្ងាយ ១៣ គីឡូម៉ែត្រ ដោយ​នាំយក​ជាមួយ​កម្មករ​អនាម័យ​តាមផ្លូវ​សាធារណៈ​ម្នាក់ ដែល​បាន​តោង​ផ្អោប​ជាប់​នៅលើ​ក្បាល​រថយន្ត​របស់​នាង ។​

​កំហឹង​របស់​កម្មករ​អនាម័យ​នោះ បានចាប់ផ្តើម​ស្ថិតនៅលើ​បរិវេណ​នៃ​សកល​វិទ្យាល័យ​មួយកន្លែង នៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ។​

The Paper រាយការណ៍​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ដែល​កំពុង​បើករថយន្ត Skoda ពណ៌​ស​១​គ្រឿង ចៃដន្យ បាន​បើក​កិន​អំ​បោក​របស់​កម្មករ​អនាម័យ​នោះ ខណៈ​គាត់​កំពុង​បោសសម្អាត ។​

​ការ​ឈ្លះ​ប្រកែក​គ្នា​បានកើត​ឡើង និង​ឈានដល់​រឿង​ដែល​យើង​គ្រប់គ្នា បានឃើញ​ក្នុង​វីដេអូ​កំពុង​រីក​រាលដាល​ដល់​ឥឡូវនេះ​ដ៏​ពុំ​នឹកស្មាន​ដល់ ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្នក​បោស​សំរាម​នោះ តោង​ផ្អោប​នឹង​ក្បាល​រថយន្ត​របស់​ស្ត្រី​នោះ ខណៈ​នាង​បើក​ចាកចេញ​រហូតដល់​ចម្ងាយ ១៣ គីឡូម៉ែត្រ ។​

​ស្ត្រី​នោះ​ត្រូវ​បានដឹងថា​មានឈ្មោះ Li នៅ​ទីបំផុត បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ប៉ុស្តិ៍ប៉ូលីស​មួយកន្លែង ស្ថិតនៅ​ក្នុងស្រុក Hanyang នៃ​ទីក្រុង Wuhan ។​

​ផ្អែក​តាម​បទល្មើស​រំលោភ​លើ​មាត្រា​ទី​៤២ នៃ​ច្បាប់​សន្តិសុខ​សាធារណៈ​របស់​ចិន នាង Li ត្រូវបាន​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ ៥០០ យ៉​ន់ (៧៣ ដុល្លារ​) និង​ស្ថិតក្នុង​មន្ទីរឃុំឃាំង​រយៈពេល ១០ ថ្ងៃ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Chutian Metropolis Daily ។​

​ជាមួយគ្នានេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន ក៏បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ​គ្នា​យ៉ាង​ដូច្នេះ​ថា​៖

  • «​ចម្ងាយ​រហូតដល់​ជាង ១០ គីឡូម៉ែត្រ មែន​ទេ​? វ៉ា​វ​!!»
  • «​ករណីបែបនេះ តើ​វា​ពុំ​ស្ថិតក្នុង​បទ​ព្រហ្មទណ្ឌ​ដែរ ឬ យ៉ាងណា​?»
  • «​មិនមែនជា​ការសម្លាប់​ដោយ​ចេតនា​ផង ម្ចាស់​ថ្លៃ ឃុំខ្លួន ១០ ថ្ងៃ​?»
  • «​ខ្ញុំ​គិតថា អ្នក​ទាំងពីរ​នេះ គឺជា​មនុស្ស​រឹងរូស​ដូចគ្នា​ហ្មង​»
  • «​ចំពោះ​ខ្ញុំ​ផ្ទាល់​វិញ ខ្ញុំ​គិតថា អ្នក​អនាម័យ​នោះ​គួរតែ​ត្រូវបាន​ដាក់ទណ្ឌកម្ម​ដែរ ព្រោះ​បាន​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​»

​ចុះ​ប្រិយមិត្ត CEN វិញ យល់ឃើញ​យ៉ាងណាដែរ​?

​ដោយ​៖ ចន្ទី

ប្រភព​៖ nextshark​

spot_img
×