Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ម្នាក់​កើត​ជំងឺ​ស្បែក​ដ៏​កម្រ ដោយ​មាន​ស្នាម​ដៅ​ស្ទើរ​ពេញ​ខ្លួន​

spot_img

​ក្មេងស្រី​ម្នាក់​ដែល​កើត​មក​មាន​ស្នាម​ដៅ​ស្ទើរ​ពេញ​ខ្លួន បាន​រៀបរាប់​ពី​ជីវិត​ដែល​ត្រូវ​គេ​សើចចំអក នៅ​ក្នុង​សាលារៀន និង​ការ​ជំនះ​រហូតដល់​មានគ្រួសារ និង​ជីវិត​រីករាយ​ដូច​គេ​ដូច​ឯង​។​

​បច្ចុប្បន្ន Ciera Swaringen មាន​អាយុ ២១​ឆ្នាំ​ហើយ​។ នៅ​ពេល​កើត​មក នាង​មាន​ជំងឺ​ចម្លែក​​មួយ​ប្រភេទ ដែល​ធ្វើឲ្យ​មាន​ស្នាម​ដៅ​គ្រប់ដណ្តប់ ៧០​ភាគរយ​នៅលើ​ខ្លួនប្រាណ​។​

​ដោយសារតែ​មាន​ស្នាម​ខ្មៅ​ច្រើន​ខុសប្លែក​ពី​អ្នកដទៃ នាង​ជួប​ការ​សើចចំអក និង​ធ្វើ​បាន​ជាច្រើន​​នៅ​សាលា ពី​សំណាក់​ក្មេង​ដទៃ ជាពិសេស​ក្មេងប្រុសៗ​តែម្តង​។​

​ជំងឺ​ស្បែក​ដ៏​ចម្លែក​នោះ​កម្រ​នឹង​កើតមាន​ណាស់ ដោយ​វា​អាច​កើត​មាន​តែ​លើ​ក្មេង​មួយ​នាក់ ប៉ុណ្ណោះ ក្នុងចំនោម​ក្មេង ៥០០.០០០​នាក់។ ជំងឺ​ស្បែក​នេះ មិន​អាច​ព្យាបាល​បាន​នោះ​ទេ​។​

​ឪពុក​ម្តាយ​នាង​ស្រឡាញ់​នាង កូនៗ​ផ្សេង​ទៀត​ដែរ ដោយ​បញ្ជូន​នាង​ទៅ​សាលា ប៉ុន្តែ​នៅក្នុង​សាលា​​នាង​តែងតែ​ត្រូវបាន​គេ​ប្រមាថមើលងាយ​ពី​ក្មេង​ដទៃ ព្រម​ទាំង​មនុស្ស​ធំ​ផង​ដែរ​។​

​ទោះយ៉ាងណា ដោយ​មាន​ការលើកទឹកចិត្ត និង​ណែនាំ​ពី​ឪពុក​ម្តាយ នាង​មិន​សូវ​ខ្វាយ​ខ្វាយ​នឹង​​ពាក្យ​សើចចំអក​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នោះទេ ដោយ​នាង​ព្យាយាម​តស៊ូ​សិក្សា រហូត​ដល់​បញ្ចប់​​ថ្នាក់​វិទ្យាល័យ កាលពី​ឆ្នាំ ២០១៥​។​

​នាង​មិន​ដែល​មាន​បំណង​ចង់​ព្យាបាល​ស្នាន​ដៅ​នោះទេ ហើយ​ពេទ្យ​ក៏​បាន​ប្រាប់​នាង​ដែរ​ថា ការវះកាត់​មិនអាច​ធ្វើទៅបាន​នោះទេ​ព្រោះ​វា​អាច​បណ្តាល​ស្នាម​ដៅ​ចុះឡើង​កាន់តែ​ច្រើនឡើងៗ​។​

​ដោយសារតែ​មាន​ស្នាម​ដៅ​លើ​ដងខ្លួន​បែបនេះ នាង​មាន​ឱកាស​ប្រឈម​ខ្ពស់​ទៅ​នឹង​ជំងឺ​មហារីក​​ស្បែក ប៉ុន្តែ​នាង​មាន​វិធី​ការពារ​វា ដោយ​ប្រើប្រាស់​ក្រែមការពារ​កម្តៅថ្ងៃ នៅ​ពេល​ចេញ​ពេល​ថ្ងៃ​​ក្តៅ​។​

​បច្ចុប្បន្ន ជីវិត​របស់ Ciera Swaringen ពោរពេញ​ទៅដោយ​ភាព​រីករាយ និង​នាង​បង្កើត​បាន​កូន​ម្នាក់​ឈ្មោះថា Gabrielle ហើយ​កូន​របស់​នាង​មិន​មាន​ស្នាម​ដៅ​​ដូច​នាង​នោះ​ទេ​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times​

spot_img
×