Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អានេះ​សាហាវ​គ្មាន​២! លោកយាយ​វ័យ ៨៥ ឆ្នាំ គ្រាន់តែ​ណែនាំ​កុំ​ឲ្យ​បោក​បំផ្លាញ​កង់ តែ​វា​ផ្ទុះ​កំហឹង​លោត​ធាក់​វាយ​ដុំ​គាត់​យ៉ាង​ព្រៃផ្សៃ​បំផុត (​វីដេអូ​)

spot_img

​កាមេរ៉ា​ឃ្លាំមើល​សន្តិសុខ​ដងផ្លូវ​មួយ កាលពីពេល​ថ្មីៗ​នេះ បាន​ចាប់បាន​ពី​ខណៈពេល​ដ៏​មហា​រន្ធត់ និង​អាសូរ​បំផុត ដែល​លោកយាយ​ចាស់ជរា​ម្នាក់ ត្រូវបាន​បុរស​ម្នាក់​ប្រើ​អំពើហិង្សា​នៅលើ​ដងផ្លូវ​យ៉ាង​សាហាវព្រៃផ្សៃ ។​

​យោងតាម AsiaOne ហេតុការណ៍​ដ៏​សាហាវព្រៃផ្សៃ​នេះ ត្រូវបាន​ដឹងថា បាន​កើតឡើង​នៅក្នុង​ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៥ ខែកញ្ញា នៅពេលដែល​លោកយាយ​ម្នាក់​មាន​ឈ្មោះថា Madam Zhang អាយុ ៨៧ ឆ្នាំ បានផ្តល់​ការណែនាំ​ដ៏​ល្អ ដល់​យុវជន​អាយុ ១៨ ឆ្នាំ ថា កុំ​ឲ្យ​វាយបំផ្លាញ​កង់​អី ខណៈ​យុវជន​នេះ​ត្រូវ​បានឃើញ​ចងកំហឹង​ជាមួយ​កង់​របស់ខ្លួន ។​

​ទោះយ៉ាងណា យុវជនឈាមរាវ​នេះ ពុំ​ទទួលយក​ការណែនាំ​ដ៏​ល្អ​របស់​លោកយាយ​ទេ និង​ផ្ទុយទៅវិញ វា​ក៏​ស្រាប់តែ​បានគ​ប់រប​ស់រឹង​មួយ ត្រូវចំ​ភ្លៅ​លោកយាយ និង​ស្ទុះ​លោត​ធាក់​ថែម​១​ជើង​ចំ​កណ្តាល​ទ្រូង​ដាច់​ផ្ងារ​ទៅនឹង​ដី​តែម្តង ។ បន្ទាប់មក វា​ក៏បាន​លោត​ធាក់​បន្ថែម ២ ជើង ទៅលើ​ជើង​ខាងស្តាំ​របស់លោក​យាយ​យ៉ាង​ពេញទំហឹង និង​សូម្បី​រើស​ឈើ​ជ្រា​ត់របស់​គាត់ វាយ​បន្ថែមទៀត​គ្មាន​ត្រា​ប្រណី​ឡើយ ។​

​សំណាង​ណាស់ ដែល​បុរស​ម្នាក់​បានឃើញ​សកម្មភាព​ដ៏​ឃោរឃៅ​នេះ​ទាន់ពេលវេលា និង​រត់​មក​អន្តរាគមន៍​រារាំង​ការប្រើ​អំពើហិង្សា​ដ៏​សាហាវព្រៃផ្សៃ​របស់​យុវជន​រូបនេះ ទៅលើ​លោកយាយ​ចាស់ជរា​នោះ ។​

​លោកយាយ​រងគ្រោះ ក្រោយមក ត្រូវបាន​គេ​ជួយសង្គ្រោះ​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ទីកន្លែង​ដែល​លោកយាយ​ត្រូវ​បានដឹងថា បាន​បាក់ឆ្អឹង​ច្រើន​កន្លែង ។ ចំណែក​ជនដៃដល់​វ័យ​ក្មេង​នេះ ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ប៉ូលីស ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ nextshark

spot_img
×