Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ពូ​ទីន ធ្វើឲ្យ​លោកត្រាំ “​រឹង​ខ្លួន​” ព្រោះ​ចុច​ចំ​ជីពចរ​

spot_img

ប្រធានាធិបតី Donald Trump បង្ខំ​ឲ្យ OPEC ត្រូវ​តម្លើង​ថ្លៃ​ប្រេង ប៉ុន្តែ​រដ្ឋ​ការ​របស់​លោក បែរ​ជា​ឈរ​នៅ​ខាង​ភាគី “​ប្រឆាំង​” ខ្លាំង​ជាង​គេ​ទៅ​វិញ ។​

លោកពូ​ទីន​ផ្ញើ​ពាក្យ​ឲ្យ​លោក​ត្រាំ​ថា ៖ “Donald ទៅ​ឆ្លុះកញ្ចក់​ទៅ​នឹង​ឃើញ​ជន​ដៃដល់​ច្រាន​ថ្លៃ​ប្រេង​ឲ្យ​ឡើង​ហើយ​!” ។​

​នៅ​វេទិការ “​សប្តាហ៍​ថាមពល​រុស្ស៊ី ថ្ងៃទី ៣ ខែតុលា​” លោក Putin ពោលថា ៖ យើងខ្ញុំ​មាន​ការប្រជុំ​ដ៏​ល្អ​មួយ​ជាមួយ​ប្រធានាធិបតី Donald Trump នៅ Helsinki ។​

​ប្រសិនបើ​យើង​និយាយ​ពី​ប្រេង​ខ្ញុំ​នឹង​ប្រាប់​គាត់​ថា បើ​លោក​ចង់​រក​ជនដៃដល់​នេះ “Donald Trump ចង់​រក​ឃើញ​លោក​ទៅ​ឆ្លុះកញ្ចក់​ទៅ​!” ។​

​លោក Putin ប្រាប់ថា ការឡើង​ថ្លៃ​ប្រេង​ដំបូង​ដល់​ទៅ ៨៥ USD/​ធុង ។ ផ្តើម​ពី​កត្តានយោបាយ ។ ក្នុងនោះ​មាន​ករណី​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​បញ្ហា​នៅ Woya…​។​ល​។​

​តាម RT លោក Putin ពោល​បន្ថែម ៖ លោក Donald Trump បាន​ព្យាករណ៍​ត្រូវ​ពី​តម្លៃ​ប្រេង​។ ក្រុមហ៊ុន​រុស្ស៊ី​ពិតជា​រីករាយ​នឹង​តម្លៃ​ចន្លោះ​ពី 65-75 ដុល្លារ​/​ធុង ។ រុស្សី​អាច​តម្លើង​ការផលិត ៣០០.០០០ ធុង​/​ថ្ងៃ បន្ថែម​បាន ប្រសិនបើ​ចាំបាច់​នោះ ៕ ចន្ទ្រា​

spot_img
×